បាតុកម្មនៅច្រកទ្វារអន្តរជាតិរំសាយ ក្រោយសម្របសម្រួលពីសមត្ថកិច្ចកម្ពុជាទៅកាន់ក្រុមគយថៃ

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរដែលនាំត្រីចូលទៅប្រទេសថៃ បាននាំគ្នាបំបែកការតវ៉ានៅខាងមុខច្រកអន្តរជាតិប៉ោយប៉ែតនៅវេលាម៉ោ១២ ថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីធ្វើការតវ៉ាយករទេះដឹកត្រីពី២០ទៅ៣០ រទេះបិទច្រកប្រហែលរយៈពេល២ម៉ោង បង្កឱ្យកកស្ទះចរាចរណ៍រថយន្តដឹកទំនិញតូចធំនានា មិនអាចឆ្លងកាត់បាននោះឡើយ។

ការបំបែកនៃការតវ៉ាក្រោយពីសមត្ថកិច្ចកម្ពុជាប្រចាំច្រកអន្តរជាតិប៉ោយប៉ែត បានធ្វើការសម្របសម្រួលឱ្យគយថៃយកតម្លៃបង់ពន្ធដូចដើមក្នុង១រទេះ៣០០បាតទៅ៥០០បាត សម្រាប់ថ្ងៃនេះនោះសិនរង់ចាំធ្វើការដោះស្រាយនៅថ្ងៃស្អែកជាបន្តបន្ទាប់ទៀត ធ្វើយ៉ាងណាសម្រួលឱ្យក្រុមអ្នកតវ៉ានាំត្រីចូលទៅផ្សាររុងក្លឿនោះសិន ដើម្បីដោះស្រាយឱ្យមានចរាចរណ៍ឡើងវិញជាធម្មតាកុំឱ្យបញ្ហាកកស្ទះចរាចរណ៍អូសបន្លាយពេលវេលាកានតែយូរ និងបង្កឱ្យរាំងស្ទះខាតបង់ផលប្រយោជន៍កាន់តែធ្ងន់នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

ការតវ៉ាពីសំណាក់ពលរដ្ឋខ្មែរប្រកបមុខរបរនាំត្រីយកទៅលក់នៅក្នុងរុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃធ្វើឡើងចាប់តាំងពីម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខាងមុខច្រកអន្តរជាតិប៉ោយប៉ែតមានគ្នាប្រហែលពី៣០ទៅ៥០នាក់ កពួកគេក៏បានចាក់ត្រីចោលនៅលើស្ពានប្រហែល៣០០គីឡូក្រាម ដើម្បីដាក់គំនាបទៅលើគយថៃគ្រាដែលគយថៃបានតម្រូវឱ្យពលរដ្ឋខ្មែរអ្នករកស៊ីនាំត្រីទាំងនោះបង់ពន្ធក្នុងតម្លៃខ្ពស់ពេក១រទេះតម្លៃ១៥០០បាត ខុសប្លែកពីសព្វមួយដង ធ្វើឱ្យពួកគាត់រត់មិនរួច គឺកន្លងមករទេះបង់ពន្ធតែពី៣០០បាតទៅ៥០០បាតប៉ុណ្ណោះ។

ការតវ៉ាបិទច្រកនោះដែរធ្វើឡើងដោយអហឹង្សាគ្មានការប្រើប្រាស់អំពើហឹង្សាដាក់គ្នានោះឡើយ។ ពាក់ព័ន្ធបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត នាយប៉ុស្ថិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកអន្តរជាតិប៉ោយប៉ែត ដែលលោកស្ថិតក្នុងការចូលរួមដោះស្រាយបញ្ហានោះដែរ បានប្រាប់ឱ្យដឹងថា ការដោះស្រាយគឺគយថៃបានអនុញ្ញាតឱ្យពលរដ្ឋខ្មែរទាំងនោះនាំចូលត្រីបង់ពន្ធតម្លៃដើមដូចសព្វមួយដងតែមួយថ្ងៃនៃការតវ៉ានោះប៉ុណ្ណោះ ដើម្បីសម្រួលកុំឱ្យកកស្ទះចរាចរណ៍។

ដោយឡែកចាប់តាំងពីថ្ងៃស្អែកទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ តទៅគយថៃគេនិងអនុវត្តតម្រូវឱ្យបង់ពន្ធ១រទេះដឹកត្រីសម្រួលតម្លៃពី១៥០០បាតមកត្រឹម១២០០បាតនោះវិញ។ លោកបញ្ជាក់ឱ្យដឹងទៀតថា ការអនុវត្តបង់ពន្ធរបស់គយថៃថ្លៃនាំចូលត្រី១រទេះក្នុងចន្លោះត្រឹម២០០គីឡូក្រាមតម្លៃ១២០០បាតនោះ លោកមិនទាន់ដឹងច្បាស់ថា តើពលរដ្ឋខ្មែរតវ៉ាខាងលើពួកគាត់ទទួលយកបានរឺយ៉ាងណានោះទេ ទុកពេលវេលាឱ្យពលរដ្ឋខ្មែរទាំងនោះទៅជួបជជែកជាមួយគយថៃដោយខ្លួនឯងបន្ថែមទៀត។បញ្ហានេះលោករងចាំតាមដានមើលសភាពការណ៍បជាបន្តបន្ទាប់ទៀតផងដែរ។

សូមបញ្ជាក់ថា នៅច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ឈមនិងច្រកអន្តរជាតិខ្លងឡឹក ស្រុកអារញ្ញ ខេត្តស្រះកែវក្នុងរយៈពេល៣ទៅ៤ថ្ងៃចុងក្រោយនេះត្រូវគេមើលឃើញថា មានសភាពតានតឹងឡើងកំដៅបន្តិច របស់ពលរដ្ឋខ្មែរជាមួយភាគីថៃ គ្រាដែលបានកើតឡើងជាបន្តបន្ទបន្ទាប់នូវបញ្ហា។

ភាពតានតឹងនោះនៅពេលសមត្ថកិច្ចចម្រុះថៃចុះរបង្រ្កាបទៅលើអាជីវករខ្មែរនៅផ្សាររុងក្លឿ ដោយចោទប្រកាន់ថាលក់អីវ៉ាន់រំលោភកម្មសិទ្ធបញ្ហា។ នាំឱ្យអាជីវករខ្មែរជាច្រើននាក់ នាំគ្នាមកប្រមូលផ្តុំបម្រុងតវ៉ាបិទច្រកអន្តរជាតិប៉ោយប៉ែត ផងដែរ ដើម្បីប្រឆាំងនិងការនាំចូលទំនិញរបស់ថៃចូលមកប្រទេសកម្ពុជា ក៏ប៉ុន្តែត្រូវបានអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េង ជ្រួន បានចេញទៅសម្របសម្រួលទើបធ្វើឱ្យអាជីវករខ្មែរដកថយទៅវិញ។លុះស្រាប់តែថ្ងៃទី២៣ ខែកម្ភៈ ក៏ស្រាប់តែកើតឡើងនូវការតវ៉ាររបស់ពលរដ្ឋខ្មែរក្រុមអ្នកស៊ីនាំត្រីចូលទៅប្រទេសថៃមួយករណីទៀតបង្កឱ្យកកស្ទះចរាចរណ៍ខាងមុខច្រកអន្តរជាតិប៉ោយប៉ែតប្រហែល២ម៉ោងនាំឱ្យភាពតានតឹងនៅច្រកអន្តរជាតិប៉ោយប៉ែតកាន់តែជួបបញ្ហាទ្វេរដង។

ច្រកអន្តរជាតិប៉ោយប៉ែតគឺជាច្រកដ៏ធំមួយដែលជាប្រភពនៃការប្រមូលពន្ធចូលរដ្ឋក្នងមួយថ្ងៃៗរាប់សែនម៉ឺនដូល្លារ នៃការធ្វើពាណិជ្ជកម្ម និងទេសសចរណ៍រវាងប្រទេសកម្ពុជានិងថៃ ។ប៉ុន្តែច្រកអន្តរជាតិមួយនេះ ក៏ត្រូវគេមើលឃើញថា ហាក់បីជាចំណាត់ខ្មាំងនៃការតវ៉ាបិទច្រកពីសំណាក់ក្រុមអ្នកតវ៉ាមួយចំនួនពីក្រុមកម្មករអូសរទះរឺអ្នករកស៊ីធ្វើជំនួញដឹកទំនិញជារឿយ កើតទុកមិនសុខចិត្តចំពោះសមត្ថកិច្ចកម្ពុជា រឺថៃ នៅខាងមុខច្រក ៕ ពាយព្យ

Loading...