បាត់ប្ដី​៣ថ្ងៃ ទើបប្រទះឃើញសពអណ្ដែតទឹក ប្រពន្ធណាមិនយំ?​

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៦ ធ្នូ ២០១៦ ស្ថិតនៅចំណុច ភូមិស្វាយពុំត្រង់ឃុំកោះអន្លង់ចិនស្រុកស្អាងខេត្តកណ្តាល មានការភ្ញាក់ផ្អើលបន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក ខណៈដែលក្រុមគ្រួសារបានបាត់ខ្លួនរយៈពេល៣ថ្ងៃ នាំគ្នាដើររកនោះ ។

ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឡុង វាសនា(ហៅប៉េ) ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានស្រុកកំណើត ភូមិបឹងដែង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួល លូ៥ បឹងក្រពើ សង្កាត់ ស្ទឹងមានជ័យខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចខេត្តឲ្យដឹងថា នៅថ្ងែកើតហេតុខាងលើ មានប្រជាពលរដ្ឋបានប្រទះឃើញសាកសពអណ្តែតទឹកនៅទន្លេបាសាក់ ។ សាកសពខាងលើអណ្តែតទឹកផ្កាប់មុខ ស្លៀកខោខូវប៊ូយពណ៌ខៀវ ជើងវែង ពាក់អាវយឺតដែខ្លីពណ៌ប្រផេះមានកំពស់ប្រហែល១.៦០ម៉ែត្រ។

សមត្ថកិច្ចបន្តថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍កោះអន្លង់ចិននិង សមត្ថកិច្ចស្រុកបានលើកសាកសព មកលើឡើងគោកឃ្លាតចម្ងាយ៥ម៉ែត្រពីច្រាំងទន្លេបានពិនិត្យឃើញទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone 4 ពណ៌សនៅក្នុងហោប៉ៅខាងមុខរបស់ជនរងគ្រោះ សមត្ថកិច្ចបានយកលេខស៊ីម ទំនាក់ទំនងរកក្រុមគ្រួសារសព ទើបជួប ឈ្មោះ គង់ សាម៉ន ត្រូវជាប្រពន្ធសាកសពបានអះអាងថា ជនរងគ្រោះខាងលើត្រូវជាប្តីរបស់ខ្លួន ដែលបានបាត់ខ្លួនកាលពីល្ងាចថ្ងែសៅទី៣ ខែធ្នូ ឆ្នាំ២០១៦មកម៉្លេះ។

នៅវេលាម៉ោង១៦និង៤៥នាទីថ្ងៃទី៦ ខែធ្នូ ជំនាញបច្ចេកទេសខេត្តកណ្តាលបានចុះពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ជាករណីឃាតកម្មឡើយ ហើយដាក់ ការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ ស្ត្រីជាប្រពន្ធ នៅពេលឃើញប្តីរបស់ខ្លួនស្លាប់ដោយលង់ទឹកបែបនេះ បានក្តុកក្តួលចិត្តទួញយំយ៉ាងខ្លាំង ដែលមិនគួរណាវាសនាត្រូវបែកគ្នាយ៉ាងដូច្នេះសោះ ៕

1 ds

Loading...