បាត់ពីផ្ទះជិត២យប់ កូនឆោឡោផ្អើលអ្នកភូមិ សង្ស័យម្តាយត្រូវប្រុសកំណាន់សម្លាប់

ភ្នំពេញ៖អ្នកភូមិជាច្រើននាក់ចោមរោមមើលនិងស្តាប់ការរៀបរាប់ពីស្រ្តីវ័យក្មេងដែលមានសំបុររាងសរនិងស្រ្តីរាងចំណាស់បន្តិចដែលមានសំបុររាងស្រអែមនៅល្ងាចថ្ងៃអាទិត្យ ទី២៥តុលា ២០១៥ ក្រោយវត្តចង្រ្កានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ស្រ្តី ឈ្មោះ ញេ សុ ចាន់ អាយុ៣៧ឆ្នាំ មានស្រុកកំណើត នៅស្រុកគីរីវង្ស ខេត្តតាកែវ បច្ចុប្បន្នជួលផ្ទះ នៅសង្កាត់ស្ទឹងមានជ័យ ត្រូវក្រុមសាច់ញាតិអះអាងថា បានបាត់ពីផ្ទះអស់រយះពេលជិត២យប់មកហើយ ពោលបាត់ខ្លួនពីផ្ទះកាលពីយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ ទី២៤តុលា ក្រោយពីទៅធ្វើការជាមួយប្រុសកំណាន់ ( ប្តីចុងមិនទាន់រៀបការ ) ។

ថ្លែងផ្តល់បទសម្ភាសន៍ ជាមួយ ខេមប៉ុស្តិ៍ ស្រ្តីឈ្មោះសៀង ហៃ អាយុ២០ឆ្នាំ បានរៀបរាប់ថា ម្តាយរបស់នាងបានបាត់ខ្លួនទៅជាមួយប្តីចុង ហើយរហូតមកទល់និងពេលនេះទូរស័ព្ទមិនចូលទេ ។

បើតាម សៀង ហៃ ” ខ្ញុំបារម្ភណាស់ ខ្ញុំខ្លាចប្តីចុងសម្លាប់ម្តាយខ្ញុំ ពីព្រោះពេលនេះទូរស័ព្ទមិនចូល ហើយកន្លងមកអ្នកទាំងពីរធ្លាប់ឈ្មោះគ្នា២ដងមកហើយ ” ។

កញ្ញា សៀង ហៃ បញ្ជាក់ថា ” ព្រឹកមុិញ ខ្ញុំបានប្តឹងទៅប៉ូលីសប៉ុស្តិ៍ស្ទឹងមានជ័យហើយ ប៉ុន្តែមន្រ្តីប៉ូសលីសឆ្លើយថា វាមិនស្អីទេ ” ។ នាងចាត់ថា ប៉ូលីស ហាក់មិនយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ នៅពេលដែលមានអាសន្ន ។

លោក កិន គា អាយុ៣៣ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពត រងការចោទថា ពាក់ព័ន្ធនិងការបាត់ខ្លួនស្រ្តី ឈ្មោះ ញេ សុ ចាន់ អាយុ៣៧ឆ្នាំ ។ ពីព្រោះការបាត់ខ្លួននោះ បានបាត់ទៅជាមួយគ្នា ហើយជនរងគ្រោះ ក៍ធ្លាប់ត្រូវជនសង្ស័យគំរាមសម្លាប់ផងដែរ ប្រសិនបើមិនយកខ្លួនធ្វើជាប្តី ។

លោក កិន គា ជនសង្ស័យក្នុងរេឿងនេះ ខេមប៉ុស្តិ៍ មិនអាចសំការទំនាក់ទំនងបានទេ ។

 

25-10-201561171 61173

Loading...

Leave a Reply

Your email address will not be published. Required fields are marked *