បាត់ម្តាយ និងក្មួយស្រី ប្តឹងសមត្ថកិច្ចជួយដើររក ប្រទះឃើញស្លាប់ក្នុងព្រៃ គ្មានក្បាលទាំងពីរនាក់

ខេត្តកំពង់ចាម៖ សពជីដូន ដែលកំំំំបុតក្បាលទាំង២នាក់ត្រូវបានគេប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង 12:00 ដោយប៉ុស្តិ៍រដ្ឋបាលថ្មពូន បានទទួលព័ត៌មានពីឈ្មោះ ដើង ថន ភេទស្រី អាយុ35 ឆ្នាំ នៅនៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាមថា បានបាត់ម្តាយឈ្មោះ ពូ អូន អាយុ 65 ឆ្នាំ នៅភូមិទួលថ្ម ឃុំថ្មពូន និងក្មួយស្រីបង្កើតឈ្មោះ ខេង សាវឿន អាយុ6ឆ្នាំ បានបាត់ចេញពីរផ្ទះនៅព្រឹកថ្ងៃទី03 ខែមេសា មិនឃើញនៅផ្ទះមិនដឹងចេញពីកន្លែងណា ។

គ្រួសាររងគ្រោះបានសំណូមពរសុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកគាត់ផង ។ ប៉ូលិសបានឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹងផ្ទាល់មាត់ និងសំណូមពររបស់គាត់ភ្លាម នគរបាលប៉ុស្តិ៍បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះស្រាវជ្រាវរុករក ឃើញសាកសពជនរងគ្រោះទាំងពីរនាក់ នៅក្នុងព្រៃខាងត្បូងផ្ទះជនរងគ្រោះចម្ងាយប្រហែល 350 ម៉ែត្រ ដោយសាកសព នៅបែកពីគ្នា គ្មានក្បាលទាំងពីរ ។

ករណីខាងលើនេះ ជនសង្ស័យមិនទាន់កំណត់អត្តសញ្ញាណបានឡើយ ជំនាញកំពុងបន្តស៊ើបអង្កេតស្រាវជ្រាវដើម្បីចាត់ការតាមនីតិវិធី ។

 

Loading...