បាក់​តៅ​ស្រូវ​ក្នុង​រោង​ម៉ាស៊ីន​សង្កត់​កម្មករ​ម្នាក់​ស្លាប់​នៅ​ស្រុក​ជើងព្រៃ​

​ខេត្តកំពង់ចាមៈ​ កម្មករ​រោង​កិនស្រូវ​ម្នាក់​ត្រូវ​តៅ​ដាក់​ស្រូវ​បាក់​ធ្លាក់​សង្កត់ពីលើ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​កាលពី​វេលា​ម៉ោង​១៧​និង​៥០​នាទី​ ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ២០១៥​ នៅ​រោង​ម៉ាស៊ីនកិនស្រូវ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ត្មាត​ ឃុំ​ស្រម៉​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ មាន​កម្មករ​រោង​ម៉ាស៊ីនកិនស្រូវ​ខាងលើ​បាន​នាំ​គ្នា​ធ្វើការ​ជា​ធម្មតា​ ។​ រហូត​ដល់​ម៉ោង​កើតហេតុ​ខាងលើ​ ស្រាប់តែ​តៅ​ដាក់​ស្រូវ​បាក់​ធ្លាក់​ ខណៈ​ណោះ​ មាន​កម្មករ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​រត់​ចេញពី​រោង​ម៉ាស៊ីនកិនស្រូវ​ តែ​មាន​កម្មករ​ម្នាក់​ឈ្មោះ​ សុ​ន​ សាវ៉ា​ត​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ស្រាំ​ជើង​ ឃុំ​ស្រម៉​ ស្រុក​ជើងព្រៃ​ បាន​រត់​ចេញ​ដែរ​ តែ​ជំពប់​ជើង​នឹង​បាវ​ស្រូវ​ ក៏​ត្រូវ​តៅ​ និង​ស្រូវ​បាក់​សង្កត់ពីលើ​។​

​ប្រភព​បន្ត​ថា​ ពេល​នោះ​ កម្មករ​ និង​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ​បាន​នាំ​គ្នា​ជួយ​អន្តរាគមន៍​ និង​យក​អេ​ស្កា​វ៉ា​ទ័​រម​កកាយ​យក​ស្រូវ​ និង​ត្បាល់​ចេញ​ ទាញ​យក​ជន​រង​គ្រោះ​មក​ក្រៅ​ តែ​អកុសល​ ឈ្មោះ​ សុ​ន​ សាវ៉ា​ត​ បាន​ស្លាប់​បាត់​ទៅ​ហើយ​។​

​លោក​ប្រាក់​ សុ​គុណ​ អធិការ​នគរបាល​ស្រុក​ជើងព្រៃ​បាន​ឲ្យ​ដឹង​ថា​ ម៉ាស៊ីនកិនស្រូវ​នេះ​សង់​ខុស​បច្ចេកទេស​ ដោយ​ប្រើ​ បង្គោល​ទីប​ស្តើង​តូច​មិន​អាច​ទ្រ​ទម្ងន់​តៅ​ស្រូវ​ដែល​មាន​ទំហំ​៣​ម៉ែត្រ​បួន​ជ្រុង​ និង​ស្រូវ​ជា​ច្រើន​តោន​នៅ​ពីលើ​បាន​ឡើយ​។​

​ប្រភព​បន្ត​ថា​ សព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ភូមិកំណើត​ ។​ ដោយឡែក​ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​បាន​ចេញ​ថវិកា​សម្រាប់​ធ្វើ​បុណ្យសព​ឲ្យ​ជន​រង​គ្រោះ​ទាំងអស់​ និង​ផ្តល់​ប្រាក់​១.៥០០​ដុល្លារ​ ក្នុង​នោះ​ គ្រួសារ​ជន​រង​គ្រោះ​ក៏​បាន​យល់ព្រម​ទទួល​សំណង​ខាងលើ​ និង​សុំ​បញ្ចប់​មិន​ប្តឹង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ធ្វេសប្រហែស​សង់​ខ្វះ​បច្ចេកទេស​នោះ​ឡើយ​ ៕​ សុ​ភ័​ណ្ឌ​

IMG-20150227-WA0015
IMG-20150227-WA0014
IMG-20150227-WA0013

Loading...

Leave a Reply

Your email address will not be published. Required fields are marked *