បាត់​ទូរសព្ទ​តម្លៃ​ជាង​១​សែន​ដុល្លារ​ហើយ​រក​ឃើញ​វិញ

រឿង​ដែល​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើត​ឡើង​ទៀត​ហើយ​នៅ​ក្នុង​ប្រទេស​ចិន​ ដោយ​បុរស​ម្នាក់​បាន​រក​ឃើញ​ទូរសព្ទ​តម្លៃ​ជាង​១​សែន​ដុល្លារ​របស់​គាត់​វិញ។

បុរស​ជន​ជាតិ​ចិន​ត្រកូល​ Lin ជា​អ្នក​ជំនួញ​​ម្នាក់​​បាន​បាត់​ទូរសព្ទ​មួយ​គ្រឿង​នៅ​ក្នុង​ព្រលាន​យន្ត​ហោះ​មួយ​កន្លែង​ក្នុង​ខេត្ត Zhejiang ប្រទេស​ចិន​ ​កាល​ពី​សៅរ៍​សប្ដាហ៍​កន្លង​ទៅ​។ ហើយ​ទូរសព្ទ​ដែល​គាត់​ជ្រុះ​បាត់​នោះ​គឺ​ជា​ម៉ូដែល​ Vertu ដែល​ផលិត​នៅ​ប្រទេស​អង់គ្លេស​មាន​ដែល​ត្រូវ​បាន​រចនា​ដោយ​ស្រោប​ជាមួយ​​សំបក​ធ្វើ​ពី​មាស​​ ដាំ​ពេជ្រ​ចំនួន​៨០០​គ្រាប់​ និង មាន​តម្លៃ​រហូត​ជាង​ ​១​ សែន​ដុល្លារ​ឯ​ណោះ។

បន្ទាប់​ពី​លោក​បាន​បាត់​វា​ភ្លាម​​ លោក​ក៏​បាន​ប្ដឹង​ប៉ូលិស​អោយ​ជួយ​ស្វែង​រក​។ ក្រោយ​ពី​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​រួច​មក​បាន​ឃើញ​វា​មាន​ស្ត្រី​ម្នាក់​បាន​រើស​បាន​វា​នៅ​ក្នុង​ព្រលាន​យន្តហោះ​នោះ​​។ ហើយ​ប៉ូលិស​​ក៏​បាន​តាម​ដាន​និង​យក​ទូរសព្ទ​នោះ​ប្រគល់​អោយ​លោក​វិញ។​

លោក​ Lin បាន​ផ្ដល់​ជា​សគុណ​ចំនួន​ជាង​១៦០០ដុល្លារ​ទៅ​អោយ​ប៉ូលិស​ ប៉ុន្តែ​ពួក​គេ​មិន​ទទួល​នោះ​ទេ​ដោយ​សារ​តែ​នេះ​ជា​កាតព្វកិច្ច​។

ការ​រកឃើញ​នេះ​ធ្វើ​ឲ្យ​ម្ចាស់​​ទូរសព្ទ​សប្បាយ​ចិត្ត​​មែន ​តែ​ក៏​មាន​ការ​រិះគន់​ច្រើន​​​ពី​ប្រជាជន​ចិន​មួយ​ចំនួន​ថា ​បើ​មាន​លុយ​ច្រើន​ម៉្លឹងៗ​ទិញ​ទូរសព្ទ​ថ្លៃ ​​បាត់​ហើយ​មិន​​បាច់​ចាំ​ហត់​តាម​ស្វែង​រក​មក​ឲ្យ​វិញ​នោះ​ទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *