បាត់ ​ខ្លួន​៣​ថ្ងៃ ប្រទះឃើញ​សព​អណ្តែត​ទឹក​ក្បែរច្រាំងទន្លេ នៅ​ស្រុក​ខ្សាច់កណ្តាល

ខេត្តកណ្តាល​៖ ក្មេងប្រុស ​ជនជាតិ​ឥស្លាម​ម្នាក់ ក្នុងចំណោម​២​នាក់ ដែល​បាន​លង់ទឹក​ទន្លេ បាត់​ខ្លួន​រយៈពេល​២​ថ្ងៃ​មកហើយ​នោះ ត្រូវបាន​ប្រជា​នេសាទ​ប្រទះឃើញ​សព​អណ្តែត​ទឹក​នៅ​ចំណុច​កំពង់ទឹក​តា​ឡូ ស្ថិតក្នុង​ភូមិ​ព្រក​តា​កូវ ស្រុក​ខ្សាច់កណ្តាល កាលពី​ព្រឹក​មិញ​។

​លោក​វរៈសេនីយ៍ ម៉ែន សុខឿន អធិការ​ស្រុក​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​រងគ្រោះមាន​ឈ្មោះ គ្រី យ៉ា​ហា​ម៉ាត់ ភេទ​ប្រុស អាយុ​០៦​ឆ្នាំ ជា​ជនជាតិ​ឥស្លាម រស់នៅ​ភូមិ​កំពង់ទ្រាស់ ឃុំ​កំពង់ទ្រាស់ ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។​

​លោក​បន្តថា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ ក្មេងប្រុស​រងគ្រោះ​ និង​បងជីដូនមួយ​ម្នាក់ទៀត​ឈ្មោះ ហាំ​ម៉ាត់ ស​លី​ហ្សី​ន ភេទ​ស្រី អាយុ​០៩​ឆ្នាំ បាននាំគ្នា​ទៅ​មុជទឹក​ទន្លេត្រង់ចំណុច​កំពង់​កោះត្រែង ហើយក៏​បាត់​ខ្លួន​ទាំង​២​នាក់​រហូតដល់​ព្រឹក​ថ្ងៃទី​២២ ខែតុលា នេះ ប្រជា​នេសាទ​ក៏​ប្រទះឃើញ​សព​កុមារ​រងគ្រោះ​អណ្តែត​នៅ​ចំណុច​ខាងលើ ដោយឡែក​ក្មេងស្រី​រងគ្រោះ​ម្នាក់ទៀត រហូតមកទល់​ពេលនេះ នៅ​ពុំទាន់​រកឃើញ​នៅឡើយ​ទេ​។​

​ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ​រួច ឃើញថា​សព​កុមារ​រងគ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក ខណៈ​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ស្វះ​ស្វែងរក​សាកសព​ក្មេងស្រី​រងគ្រោះ​ ម្នាក់ទៀត​៕​

 

10_22_2015_02_45_18Untitled-1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *