បានស៊ីនាងហេីយនៅចង់បានលុយចាយទៀតរហូតចូលដេកគុក

ខេត្តរតនគិរី៖ កាលពីវេលាម៉ោង ១២ៈ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្ត សហការជាមួយ អធិការនគរបាលស្រុកអូរយ៉ាដាវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១ម្នាក់ ជាប់ពាក់ព័ន្ធក្នុងករណី កំហែងយក (ជំរិតទារប្រាក់តាមវីង) នៅចំនុចភូមិដែស ឃុំបរខាំ ស្រុកអូយ៉ាដាវ ។

ជនសង្ស័យមានឈ្មោះ ម៉ាត់ អារី ភេទ ប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិដែស ឃុំបរខាំ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ។ រីឯជនរងគ្រោះអាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ។

តាមប្រភព អធិការនគរបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ៖
ជនសង្ស័យ និង ស្ត្រីរងង្គ្រោះ សុទ្ធតែមានប្ដីប្រពន្ធដូចគ្នា តែមានទំនាក់ទំនងសាហាយស្មន់និងគ្នា ក្រោយមកជនសង្ស័យបានគំរាមទៅស្ត្រីរងគ្រោះថា ខ្លួនមានរូបភាពវីដេអូរ ត្រៀមនឹងបង្ហោះ ស្ត្រីរងគ្រោះ ក៏បានប្រាប់ទៅជនសង្ស័យវិញថា បើមានឃ្លីបវីដេអូរមែនកុំបង្ហោះ។ ជនសង្ស័យបានដៃ ក៏ទារប្រាក់ចំនួន ១ពាន់ដុល្លារ បើមិនចង់ឲ្យបង្ហោះទេនោះ ។ បន្ទាប់ពីស្ត្រីរងង្គ្រោះបានដាក់ប្រាក់តាមវីងឲ្យជនសង្ស័យរួច ក៏ប្ដឹងមកអធិការនគរបាលស្រុក។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹង លោកក៏បានរាយការណ៍ ទៅស្នងការរដ្ឋានខេត្ត បន្ទាប់មកមន្ត្រីជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការដ្ឋានខេត្តរតនគិរី ក៏ចុះទៅសហការណ៍ ជាមួយអធិការស្រុក ចុះទៅលំនៅជនស្ង្ស័យ ធ្វើការឆែកឆេរ ឃាត់ខ្លួនតែម្ដង។ លោកបានបន្តថា សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ប្រាក់ដុល្លា ១០០០ ដុល្លា(វេតាមវីង),ទូរស័័ព្ទដៃ ០១ គ្រឿងម៉ាកអាយហ្វូន(IPHONE) ដែលមានអត្ថន័យសារគំរាមនៅក្នុងទូរស័ព្ទនោះផងដែរ។

បច្ចុប្បន្នជនសង្ស័យនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួននៅក្នុងស្នងការដ្ឋាននរគបាលខេត្តដើម្បីបំពេញបែបបទសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕

Loading...