French police officers and soldiers patrol in Strasbourg, France, November 27, 2015 as the security measures in public places is reinforced after recent deadly attacks in Paris. REUTERS/Vincent Kessler - RTX1W53N

បារាំងចាប់ខ្លួន៧នាក់រៀបផែនការវាយប្រហារភេរវកម្មបរាជ័យ

ប៉ូលិសបារាំងបានឆ្មក់ចាប់ខ្លួនក្រុមបណ្តាញភេរវកម្ម៧នាក់ ដែលរៀបផែនការវាយប្រហារភេរវកម្មមិនបានសម្រេចនៅក្នុងប្រទេសបារាំង ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងប្រកាសកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ជនសង្ស័យទាំង៧នាក់ មានសញ្ជាតិបារាំង, ម៉ារ៉ុក និងអាហ្វហ្គានីស្ថាន មានអាយុចាប់ពី២៩ឆ្នាំ ដល់៣៧ឆ្នាំ ត្រូវបានឃុំខ្លួននៅទីក្រុង Marseille ភាគខាងត្បូងបារាំង និងភាគខាងកើតទីក្រុង Strasbourg ទាំងយប់អធ្រាត្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។

ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២១ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Bernard Cazeneuve បញ្ជាក់ថា ការចាប់ខ្លួនខាងលើធ្វើឡើងតាមច្បាប់គ្រាអាសន្នដែលបានប្រកាសអនុវត្តរយៈពេលយូរអង្វែងមកហើយដើម្បីការពារមិនឲ្យអំពើភេរវកម្មកើតឡើងនោះទេនៅក្នុងទឹកដីបារាំង ។

ជនសង្ស័យ៦នាក់ ក្រុមចារកម្មមិនទទួលបានព័ត៌មាននោះទេ ។ រីឯជនសង្ស័យម្នាក់ត្រូវបានដឹងថា ជាជនម៉ារុក ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនបានបញ្ជាក់លម្អិតទាក់ទងក្រុមជនសង្ស័យរៀបផែនការវាយប្រហារភេរវកម្មដែលបរាជ័យនោះឡើយ ប៉ុន្តែបានអះអាងថា ក្រុមនេះមានគម្រោងវាយប្រហារច្រើនទីតាំង ក្នុងពេលដំណាលគ្នា ។

ការវាយឆ្មក់កាលពីចុងសប្តាហ៍មុនរបស់បារាំងកើតឡើងក្រោយការស៊ើបអង្កេតរយៈពេល៨ខែ ។ ភ្នាក់ងារសន្តិសុខម្នាក់បានប្រាប់ AFP ថា ព័ត៌មានដែលអាចជឿទុកចិត្ត ឈានដល់ចាប់ខ្លួនជនសង្ស័យទាំងនេះ ៕

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bernard Cazeneuve ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២១ ខែវិច្ឆិកា

Loading...