បារាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនការវាយ ប្រហារតាមជើងអាកាសលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមនៅអ៊ីរ៉ាក់

លោកប្រធានាធិបតីបារាំង បាននិយាយថា ថាប្រទេសរបស់លោកត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការវាយប្រហារតាមជើងអាកាសលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាមក្នុងប្រទេសអ៊ីរ៉ាក់។

បន្ទាប់ពីបានជួបប្រជុំជាមួយនឹងនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi ក្នុងក្រុងប៉ារីសមក លោក Francois Hollande បានប្រាប់ក្រុមអ្នកសារព័ត៌មានថាប្រទេសបារាំងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រកងកម្លាំងអ៊ីរ៉ាក់ដោយផ្តោតលើល្បឿន និងប្រសិទ្ធភាពនៃការប្រយុទ្ធ។

កាលពីសប្តាហ៍មុន ប្រទេសបារាំងបានប្រកាសថា គេនឹងបញ្ជូនយន្តហោះចម្បាំង ៦ គ្រឿងទៅប្រទេស Jordan ដើម្បីគាំទ្រសម្ព័ន្ធមិត្ដដែលដឹកនាំដោយសហរដ្ឋអាម៉េរិក បន្ថែមពីលើយន្តហោះចម្បាំងបារាំង ១២ គ្រឿងដែលបានចូលរួមប្រយុទ្ធក្នុងប្រទេសអ៊ីរ៉ាក់កន្លងមក។

លោក Hollande និងលោក al-Abadi មិនបានបកស្រាយស្តីពីរបាយការណ៍មួយពីមន្ទីរបញ្ចកោណដែលអះអាងថា ប្រទេសអ៊ីរ៉ង់បានបើកការវាយប្រហារតាមជើងអាកាសលើកងកម្លាំងរដ្ឋអ៊ិស្លាមក្នុងភាគខាងកើតប្រទេសអ៊ីរ៉ាក់ទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *