បារាំងឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធី National League ក្រោយឈ្នះព័រទុយហ្គាល់

ក្រុមជម្រើសជាតិបារំាងបានយកឈ្នះក្រុមជម្រើសជាតិព័រទុយហ្គាល់ ១-០ កាលពីយប់ថ្ងៃសៅរ៍ ទី១៤ឈានចូលថ្ងៃទី១៥ វិច្ឆិកា ក្នុងកម្មវិធីប្រកួត UEFA National League ដែលជ័យជម្នះនេះធ្វើឲ្យបារាំងឡើងកំពូលតារាងមានឱកាសឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយនៅសល់មួយប្រកួតទៀតប៉ុណ្ណោះ។

១គ្រាប់ដែលក្រុមបារាំងរកបានដោយកីឡាករ N’Golo Kante នៅនាទីទី៥៣ ជាកីឡាករខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelsea។ ចំណែកក្រុមព័រទុយហ្គាល់របស់ Ronaldo មិនមានឱកាសរកគ្រាប់បាល់តាមស្មើនោះទេ បើទោះបីជាប្រកួតក្នុងទឹកដីខ្លួនឯងក៏ដោយ។

ក្រុមជម្រើសជាតិបារាំងនឹងត្រូវប៉ះក្រុមជម្រើសជាតិស៊ុយអែតដែលទើបឈ្នះក្រូអាតដែរ ខណៈដែលក្រុមជម្រើសជាតិព័រទុយហ្គាល់នឹងត្រូវប៉ះក្រុមក្រូអាតដូចគ្នានៅថ្ងៃទី១៨ វិច្ឆិកាខាងមុខនេះ៕

 

Loading...