បារាំង​ចាប់​អ្នកកាសែត Al-Jazeera បីនាក់​ពីបទ​បង្ហោះ​យន្តហោះ​បញ្ជា “Drone” ក្នុង​ទីក្រុង​ប៉ារីស​

​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃទី ២៥ ខែកុម្ភៈ ប៉ូលិស​ទីក្រុង​ប៉ារីស​បាន​ចាប់ខ្លួន​អ្នករាយការណ៍​ព័ត៌មាន​របស់​ទូរទស្សន៍ Al-Jazeera បីនាក់​ពីបទ​បង្ហោះ​យន្តហោះ​បញ្ជា ហៅថា Drone ពោលគឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ម៉ាស៊ីន​បញ្ជា​របៀបនេះ​បាន​ញ៉ាំង​ឲ្យ​មានការ​ប្រុង​ជើងការ​រឿង​ភេរវកម្ម​នៅក្នុង​ទីក្រុង​នេះ​។

​ប្រភព​តុលាការ​មួយ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា អ្នកកាសែត​មកពី​បណ្តាញ​ព័ត៌មាន​ឧបត្ថម្ភ​ដោយ​ប្រទេស​កាតា​ទាំងបី​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​សួនច្បារ​មួយ​ក្នុង​រដ្ឋធានី​របស់​បារាំង ចេញពី​ទីកន្លែង​ដែល​ពួកគេ​កំពុង​បង្ហោះ​យន្តហោះ​បញ្ជា​ដោយ​ខុសច្បាប់​តែម្តង​។​

​ការចាប់ខ្លួន​នេះ​កើតឡើង​បន្ទាប់ពី​យន្តហោះ​បញ្ជា​មួយចំនួន​កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​គេ​ប្រទះឃើញ​ហោះ​ក្រវែល​ប៉ម​តួ​ល​អេ​ហ្វ​ហ្វែ​ល​, ទីលាន Bastille Square និង​ស្ថានទូត​អាមេរិក ហើយ​បន្ទាប់មក​បន្តទៅ​ទីលាន Place de la Concorde និង​សារមន្ទីរ​យោធា Invalides ជាទី​ដែល​ស្តេច​ណាប៉ូឡេអុង​ត្រូវបាន​បញ្ចុះ​។

​ប្រភព​នានា​របស់​សន្តិសុខ​បារាំង​ពុំ​អាច​ចាប់​យន្តហោះ Drone ដែលមាន​បំពាក់​កាមេរ៉ា និង​អាច​ប្រើ​សម្រាប់​ស៊ើប ការណ៍​តាម​គោលដៅ​ដើម្បី​វាយតម្លៃ​សន្តិសុខ និង​ការកើនឡើង​ចំនួន​មនុស្ស​ដើរ​ទិញ​ឥ​វ៉ាន់​នៅមុន​ការវាយប្រហារ​ដែល​បានរៀបចំ​ទុក​មុន​យ៉ាង​ស្អាត​។

​អ្នកនាំពាក្យ​របស់​រដ្ឋ​អាជ្ញា​ប្រចាំ​ទីក្រុង​ប៉ារីស លោកស្រី Agnes Thibault-Lecuivre បាន​និយាយថា អ្នករាយ ការណ៍​ព័ត៌មាន Al-Jazeera ដែលមាន​អាយុ ៧០ ឆ្នាំ​, ៥៤ ឆ្នាំ និង ៣៦ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ម្សិល មិញ (២៤ កុម្ភៈ​) បន្ទាប់ពី​ប៉ូលិស​បានឃើញ​យន្តហោះ Drone ហោះ​នៅ​សួនច្បារ Bois de Boulogne នៅ​ភាគ​ខាងលិច​ទីក្រុង​ប៉ារីស​។

​លោកស្រី​បាន​និយាយថា គេ​មិន​ច្បាស់​ថា​អ្នក​ទាំងបី​កំពុង​ព្យាយាម​សម្រេច​អ្វី​នោះទេ​។ មុននេះ​ប្រភព​តុលាការ​មួយ​បាន​ប្រាប់ AFP ថា “​អ្នក​ទីមួយ​គឺជា​អ្នកបញ្ជា Drone អ្នក​ទី​ពីរ​គឺជា​អ្នក​ថត រីឯ​អ្នក​ទី​បី​គឺជា​អ្នក​ឈរ​មើល​”​។

drone (2)

drone (3)

drone (1)

​ឆ្លើយតប​ទៅនឹង​សំណើ​របស់​ទីភ្នាក់ងារសារព័ត៌មាន Associated Press ដើម្បី​ធ្វើការ​ពន្យល់​បកស្រាយ ទូរទស្សន៍ Al-Jazeera ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ដូ​ហា បាន​និយាយថា “​អ្នកកាសែត​សញ្ជាតិ​អង់គ្លេស​របស់ Al-Jazeera ទាំងបី​រូប​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ក្នុង​ក្រុងប៉ារីស ខណៈ​កំពុង​ថត​ព័ត៌មាន​មួយ​ស្តីពី​យន្តហោះ Drone អា​ថ៍កំ​បាំង​នាពេល​ថ្មីៗ​នេះ​ក្នុង​ក្រុងប៉ារីស​។ យើង​នឹងធ្វើ​អត្ថាធិប្បាយ​បន្ថែមទៀត​នៅពេល​មាន​ព័ត៌មាន​ថ្មី​”​។

​អ្នក​សែត​ទាំងបី​អាច​នឹង​ជាប់ឃុំ​អតិបរមា ២៤ ម៉ោង​ក្រោម​ច្បាប់​របស់​បារាំង​។ ការ​បង្ហោះ​យន្តហោះ Drone ដោយ​គ្មាន​ប័ណ្ណ​អនុញ្ញាត​ក្នុងប្រទេស​បារាំង​គឺ​ខុស​ទៅនឹង​ច្បាប់ និង​អាច​ជាប់ពន្ធនាគារ ១ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨៥.០០០ ដុល្លារ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *