បិណ្ឌបាតមិនសូវបានប្រាក់ លក់ថ្នាំញៀនបន្ថែមត្រូវសមត្ថកិច្ចក្របួចជាប់

ព្រះសីហនុ៖ នៅថ្ងៃទី១​៩​ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង​ ២១.៣០ កម្លាំងជំនាញរបស់អធិការដ្ឋាន ស្រុក​ព្រៃនប់​ បានចុះបង្រ្គាប​ករណីគ្រឿងញៀនមួយ​ ករណីនៅចំនុចផ្លូវជាតិលេខ៣ស្ថិតនៅភូមិព្រែកផ្អាវ ឃុំទឹក​ល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឃាត់ខ្លួនជនសង្ស័យបាន០២នាក់​ជាព្រះសង្ឃ​ ៖​

១.ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅវត្តទួលកែវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ លោកសង្ឃ។

២.ឈ្មោះ ពៅ ទីវ័ន្ថ​ ២៩ឆ្នាំមានទីលំនៅវត្តទូលកែវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មុខរបរលោកសង្ឃ។

-ដកហូតបាន៖ ១.ម្សៅក្រាមសថ្លាសង្ស័យសាធាតុញៀនចំនួន២៣កញ្ចប់《តូច២១កញ្ចប់ 》《ធំ០២កញ្ចប់》 ២.ទូរស័ព្ទ​ ០២​ គ្រឿង ។

ពេលនេះកម្លាំងជំនាញនៃអធិការដ្ឋានស្រុកព្រៃនប់រងចាំក្រសួងធម្មការស្រុកមកធ្វើរការផ្សឹករួចរាល់ទើបកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនទៅស្នងការដ្ឋាន​ដើម្បីចាត់ការបន្តតាមនិតិវិធី​៕

 

Loading...