បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកម្លាំងយោធានៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងយោធានៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ នៅថ្ងៃសុក្រ ៤ កើត ខែបុស្ស
ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

អញ្ជើញចូលរួមអមដំណើរលោក មេបញ្ជាការ លោកមេបញ្ជាការរងយោធភូមិភាគទី៥ លោកមេបញ្ជាការ មេបញ្ជាការង លោកនាយការិយាល័យ តាមបណ្តាអង្គភាពចំណុះ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោតសរសើរដល់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលបានប្រឹងប្រែងកសាងអង្គភាព ក៏ដូចជាពង្រឹងកម្លាំងបានល្អប្រសើរក្នុងការឆ្លើយតបតាមផែនការក៏ដូចជាបទបញ្ជារបស់ថ្នាក់លើដែលបានដាក់ចុះ។

លោកមេបញ្ជាការរងក៏បានផ្ដាំផ្ញើដល់កម្លាំងដែលបានបិទវគ្គនៅក្នុងថ្ងៃនេះឲ្យបន្តយកចិត្តទុកដាក់ពង្រឹងនិងពង្រីកបន្ថែមនូវសមត្ថភាពរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិមាតុភូមិ កងយោធពលខេមរភូមិន្ទដែលជាសសរទ្រូងរបស់ប្រទេសជាតិ មានភារកិច្ចហ្វឺកហ្វឹនសិក្សារៀនសូត្រដើម្បីពង្រឹងសមត្ថភាពបន្ថែមកឆ្លើយតបភារកិច្ចស្នូលរបស់ខ្លួន ព្រមទាំងប្រមូលផ្ដុំកម្លាំងដើម្បីត្រៀមអន្តរាគមន៍ការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗតាមបទបញ្ជារបស់ថ្នាក់លើ។

លោកឧត្តមសេនីយ៍ទោ បានធ្វើការកោតសរសើរដល់កម្លាំងដែលបានហ្វឹកហ្វឺនបញ្ចប់វគ្គនៅថ្ងៃនេះដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន: និងសូមផ្ដាំផ្ញើដល់កម្លាំងដែលធ្វើការបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះត្រូវតែយកចិត្តទុកដាក់សិក្សារៀនសូត្រដើម្បីទទួលបានលទ្ធផលល្អដូចកម្លាំងបិទវគ្គនាពេលនេះ ។

បន្ថែមពីនេះលោកមេបញ្ជាការងបានក្រើនរំលឹកដល់កម្លាំងទាំងអស់ឲ្យបន្តយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការទប់ស្កាត់ការឆ្លងរីកសាយភាយនូវជំងឺកូវីដ-១៩ ចូលសហគមន៍ ដោយកាត់បន្ថយការជួបជុំ បើចាំបាច់ជួបជុំត្រូវពាក់ម៉ាស ឧស្សាហ៍លាងដៃសម្អាតជាមួយអាល់កុលសាប៊ូ ជែលឲ្យបានញឹកញាប់និងរក្សាគម្លាតសុវត្ថិភាពបុគ្គល៕

Loading...