បិទ​ខ្ទប់​ឃុំ​ចំនួន​១០ របស់​ខេត្តកំពង់ចាម បន្ទាប់​រកឃើញ អ្នកជំងឺ​កូ​វី ៣៩ នាក់​

កំពង់ចាម​: អាជ្ញាធរខេត្ត​កំពង់ចាម សម្រេច​បិទ​ខ្ទប់​ឃុំ ចំនួន ១០ រយ​:​ពេល ១៤ ថ្ងៃនេះ ដោយសារ​តែមាន​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ ចំនួន ៣៩ ករណី ដែលមាន អ្នកជំងឺ ភាគច្រើន ជា​ស្ត្រី​ធ្វើ​ការងារ នៅ​រោងចក្រ​ស៊ិ​ក​ផ្លើស និង​រោងចក្រ​សេ​វិ​ន អិន​ជី នៅក្នុង​ទឹកដី របស់​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី ២៩ មេសា​នេះ​តទៅ ។​

​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​ខេត្តកំពង់ចាម ចុះ​នៅ​ថ្ងៃទី​២៩ មេសា នេះ បាន​បញ្ជាក់ថា​: ឃុំ​ដែល​ត្រូវ​បិទ​ខ្ទប់​ទាំង ១០ ស្រុក​កងមាស មានៈ ឃុំ​កង​តា​ណឹ​ង ឃុំ​រកាអារ ឃុំ​ស្តៅ ឃុំ​ព្រែកកុយ ។ ស្រុក​បាធាយ មាន​: ឃុំ​តាំង​ក្រាំង ឃុំ​សម្បូរ ឃុំ​ជាលា​។ ស្រុក​ស្រី​សន្ធរ : ឃុំ​ប្រាំ​យ៉ា​ម ព្រែក​ពោធិ៍ និង​ឃុំ​មា​ជ័យ​។​

​សេចក្តីប្រកាស​ព័ត៌មាន បានបញ្ជាក់​ទៀតថា ការបិទ​ខ្ទប់​ឃុំ ចំនួន ១០ រយ​:​ពេល ១៤ ថ្ងៃនេះ ដោយសារ​តែមាន​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ ចំនួន ៣៩ ករណី ដែលមាន​អ្នកជំងឺ ភាគច្រើន ជា​ស្ត្រី​ធ្វើ​ការងារ នៅ​រោងចក្រ​ស៊ិ​ក​ផ្លើស និង​រោងចក្រ​សេ​វិ​ន អិន​ជី នៅក្នុង​ទឹកដី របស់​ខេត្តកណ្តាល​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​បន្តថា ក្រៅពី​ការបិទ​ខ្ទប់​ឃុំ ទាំង​១០ ដើម្បី​ទប់ស្កាត់​ការ ឆ្លង​រាលដាល ជំងឺ​កូ​វីដ ១៩ បា​នប​ញ្ជួ​ន​ជនរងគ្រោះ​ទាំងអស់ ទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ហើយ​បាន​បន្ត​ស្រាវជ្រាវ រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ដើម្បី​យក​សំណាក ធ្វើ​ច​ត្តា​ឡី​ស័ក ព្រមទាំង​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ដែលមាន​ការពាក់ព័ន្ធ ជាមួយ​ជនរងគ្រោះ ចំនួន ៣៩ ករណី​ចូលរួម​សហការ​មក​ពិនិត្យ សុខភាព នៅ​មន្ទីរពេទ្យ ជិត​លំនៅឋាន ឱ្យបាន​គ្រប់ៗ​គ្នា​៕

Loading...