បិទធនាគារ លំនៅឋាន និងទីតាំង​លក់ដូរ​មួយផ្នែកធំ​នៅ​ផ្សារកណ្តាល ក្រុងសៀមរាប ពាក់ព័ន្ធអ្នកជំងឺកូវីដ១៩

សៀមរាបៈ​ធនា​គារ​ច​នំ​នួន​៤ លំនៅឋាន និង ទីតាំង​លក់ដូរ​មួយផ្នែកធំ​នៅ​ផ្សារកណ្តាល ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ត្រូវ​បិទ​ដែរ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​នេះ ពាក់ព័ន្ធ​អ្នក​ឆ្លង​ជំងឺ​កូ​វីត​ម្នាក់​មកពី​ស្រុក​ស្ទោង ខេត្តកំពង់ធំ ។​

​ការប្រកាស​បិទ​ទីតាំង​ខាងលើនេះ បន្ទាប់ពី​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ម្នាក់ ចេញពី​ភូមិ​លាប​ទង ឃុំ​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពុងធំ មក​សំរាក​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប អស់​រយៈពេល​ពីរ​ថ្ងៃ​រួចមក ហើយ​ក្រោយមក​ទើប​ដឹងថា​បុរស​រូបនោះ​ឆ្លង​វីរុស​កូ​វីដ​១៩ ៕​

Loading...