បីនាក់ស្លាប់ជាបន្តបន្ទាប់ដោយសាររថយន្តបុកម៉ូតូនៅស្រុកឱរ៉ាល់

កំពង់ស្ពឺ:មនុស្សបីនាក់បានស្លាប់ជាបន្តបន្ទាប់ដោយសារជិះម៉ូតូបុកជាមួយរថយន្តតាមបណ្តោយផ្លូវជាតិលេខ៤៤ចន្លោគីឡូម៉ែត្រ៣៤និង៣៥ចំណុចភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កាលពីយប់ថ្ងៃទី១៦ខែមេសា។

មន្ត្រីនគរបាលស្រុកឱរ៉ាល់បានឲ្យដឹងថាមុនគ្រោះថ្នាក់គេឃើញបុរសបីនាក់ជិះម៉ូតូមួយគ្រឿងពណ៌ខៅគ្មានស្លាកលេខបើកបរពីលិចទៅកើត។អ្នកបើកបរឈ្មោះ ហេន ហឿន អាយុ ២៥ ឆ្នាំ និងអ្នករួមដំណើរមានឈ្មោះ កាន់ សុខា អាយុ ៣៣ឆ្នាំ នឹងទី៣ឈ្មោះ អុីម ចន្នា អាយុ ២៥ឆ្នាំ ។
ទាំងបីនាក់រស់នៅភូមិស្រែវៀន ឃុំសង្កែសាទបស្រុកឱរ៉ាល់។ម៉ូតូបើកមកដល់ចំណុចកើតហេតុក៏បើកចូលចំណែកផ្លូវខាងរថយន្ត ហើយបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-0480 បើកបរបញ្ច្រាស់ទិសគ្នា ចំពីមុខពេញទំហឹង បណ្ដាលឱ្យភាគីម៉ូតូស្លាប់ពីរនាក់នៅនឹងកន្លែងកើតហេតុ ១.ឈ្មោះ អុីម ចន្នា
២.ឈ្មោះ កាន់ សុខា ។ចំណែកឈ្មោះហេន ហឿន បានស្លាប់នៅលើរថយន្តខណ:ពេលដែលសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ ។

ប្រភពបានបន្តថាចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ដោយមិនស្គាល់អត្តសញ្ញាណ។ក្រោយកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យវាស់វែង។រីឯវត្ថុតាងម៉ូតូនិងរថយន្តត្រូវបានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

Loading...