បី​សាច​តណ្ហា​ អាយុ​៦០​ឆ្នាំ​ចាប់​កុមារី​អាយុ​៨​ឆ្នាំ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នៅ​ស្រុក​ចំការលើ​

​ខេត្តកំពង់ចាមៈ​ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ព័ទ្ធ​ចាប់ខ្លួន​បុរស​ម្នាក់​វ័យ​៦០​ឆ្នាំ​ ដែល​បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​កុមារី​រង​គ្រោះ​អាយុ​៨​ឆ្នាំ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ភូមិ​ត្រពាំង​អំពៅ​ ឃុំ​ជយោ​ ស្រុក​ចំការលើ​ ខេត្ត​ក​កំពង់ចាម​ ។​

​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ ជា​ ធា​ ហៅ​ សៅ​ ឈឺ​ន​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​វាល​ធំ​ ឃុំ​គគីរ​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​ ។​ រីឯ​កុមារី​រង​គ្រោះ​ឈ្មោះ​ ឡ​.​ ក​.​ញ​.​ អាយុ​៨​ឆ្នាំ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​កើតហេតុ​ខាងលើ​ ជនសង្ស័យ​ សៅ​ ឈឺ​ន​ បាន​ឡើង​ទៅ​លើ​ផ្ទះ​កុមារី​រង​គ្រោះ​ ហើយ​បាន​ធ្វើ​សកម្មភាព​ដោះ​សម្លៀក​បំពាក់​របស់​នាង​ចេញ​ ហើយ​បម្រុង​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ ។​ ខណៈនោះ​ បងស្រី​កុមារី​រង​គ្រោះ​បាន​ឡើង​ទៅ​ទាន់​ឃើញ​ហេតុការណ៍​ជាក់ស្តែង​ ក៏​ស្រែក​ឆោឡោ​ឡើង​ និង​ហៅ​ប្រជាពលរដ្ឋ​ឲ្យ​មក​ជួយ​។​

​ប្រភព​បន្ត​ថា​ ភ្លាម​នោះ​ មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​ជួយ​ចាប់​បុរស​កំហូច​ រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជយោ​ ។​ លោក​អ៊ិ​ត​ តារា​ អធិការ​នគរបាល​ស្រុក​ចំការលើ​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ សៅ​ ឈឺ​ន​ ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី​។​

​នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៥​ គេ​ឃើញ​មាន​អង្គភាព​ការពារ​កុមារ​ (CPU)​ ដឹកនាំ​ដោយ​លោក​ James​ MCCABE​ នាយក​ប្រតិបត្តិ​អង្គការ​ការពារ​កុមារ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កុមារី​រង​គ្រោះ​ផ្តល់​ថវិកា​ និង​គ្រឿង​ឧបភោគ​ បរិភោគ​ជា​ច្រើន​ដល់​កុមារី​រង​គ្រោះ​ផង​ដែរ​ ៕​ ពន្លក​
IMG-20150311-WA0014
IMG-20150311-WA0011

Loading...

Leave a Reply

Your email address will not be published. Required fields are marked *