បឹងធម្មជាតិចំនួនបី ដែលមានទីតាំងផ្សេង គ្នា នៅក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ត្រូវបានក្រុមហ៊ុនធំមួយឃុបឃិតគ្នាចាក់ដីលុប យក ធ្វើជាកម្មសិទិ្ធឯកជន

ខេត្តព្រះសីហនុៈ បឹង ធម្មជាតិចំនួនបី ដែលមានទីតាំងផ្សេងពីគ្នា ក្នុង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មាន បឹងត្រពាំងក្នុង បឹងត្រាវ និងបឹងឈ្មោលដែលប្រកបដោយ ជីវៈចំម្រុះគ្រប់ប្រភេទ និងជាជម្រកហ្វូងមច្ឆារជាតិ អាស្រ័យជីវិតរស់នៅ នោះ កំពុង រងការកាប់បំផ្លាញ ព្រៃលិចទឹកនិង ដឹកដីចាក់ លុបយ៉ាងអានាធិបតេយ្យបំផុតពីរសំណាក់ក្រុមហ៊ុនឯកជនដ៏ធំមួយ ក្នុងគោលបំណង យកផ្ទៃដីបឹងខាងលើ មកធ្វើជាកម្មសិទ្ធ។

លោកចេង ឃិនប្រធានសហគមន៍នេសាទ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានប្រតិកម្មយ៉ាងខ្លាំងជុំវិញសកម្មភាពចាក់ដីលុបផ្ទៃបឹងធម្មជាតិរបស់ក្រុមហ៊ុន មិនស្គាល់អត្តសញ្ញាណខាងលើនិងដាក់បន្ទុកថា អាជ្ញាធរមានសមត្ថកិច្ចក៍ដូចជា មន្រ្តីរជំនាញពាក់ពន្ឋ័នៅតំបន់នោះមិនបានយកចិត្តទុកដាក់មានវិធានការណ៍ទប់ស្កាត់ ឲ្យទាន់ពេលវេលានៅឡើយទេ ផ្ទុយទៅវិញបែរជាបណ្តែតបណ្តោយ ឲ្យក្រ្មមហ៊ុនមួយនេះធ្វើសកម្មភាពបានយ៉ាងរលូនចំណុចនេះត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថាវាជាអំពើរឃុបឃិតគ្នាជាលក្ខណះប្រព័ន្ធ។

លោក ចេង ឃិន បានធ្វើការបញ្ជាក់ប្រាប់ឲ្យដឹង ទៀតថា វាជារឿង ពិតណាស់បឹងធម្មជាតិ រូមនឹងព្រៃលិចទឹក នៅក្នុងឃុំសាមគ្គី មួយចំនួនធំកន្លងមក ត្រូវបានគេឃុបឃិតគ្នា ចាក់ ដីលុបយក ជិតអស់ហើយមិនមានប្រជាពលរដ្ឋណាម្នាក់ហ៊ានចេញ មុខតវ៉ានោះទេ ដោយពួកគេអះអាងថាមានប្លង់កម្មសិទ្ធិ ប៉ុន្តែរប្លង់កម្មសិទ្ធិគ្រប់ ដណ្តប់លើផ្ទៃបឹងនឹងព្រៃលិចទឹកទៅវិញ ដែលប្រាសចាកពីច្បាប់ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ដែលបានកំណត់ថា ភ្នំ- បឹងបួរ-ព្រែក-អូរ-ស្ទឹងជាកម្មសិទ្ធរបស់រដ្ឋ មិនអាចអនុញ្ញាត្តិឲ្យ ក្រុមហ៊ុន ឬបុគ្គលណាម្នាក់រំលោភយកធ្វើជាកម្មសិទ្ទបានឡើយ។

លោក ប្រធាន សហគមន៏ បានបន្តទៀតថា សព្វថ្ងៃនេះការអនុវត្តន៍ច្បាប់នៅស្រុក ព្រៃនប់នៅមានកម្រិត បទល្មើស ការកាប់បំផ្លាញព្រែលិចទឹកក៍ដូចជាការចាក់ដីលុបព្រែក-បឹង ព្រៃលិចទឹកឬក៍ឆ្នេរសមុទ្រជាដើមនៅតែមានបន្តរហូតមកដូចជាករណី ចាក់ដីលុបផ្ទៃបឹងធម្មជាតិនៅចំណុចខាងលើនេះជាដើម សរបញ្ជាក់ឲ្យ ឃើញថាមន្រ្តីថ្នាក់ដឹកនាំស្រុកនិងការិិយាល័យជុំនាញ ទាំងមូលហាក់ដូចជាមិនមានការយល់ ដឹងពីរគុណប្រយោជន៍ នៃសម្បត្តិធន ធាន ធានធម្មជាតិដែលមានស្រាប់និងការអភិរក្ស័ថែរក្សាការពារអ្វីនោះឡើយ។

ទាំងនេះគឺជាបញ្ហារប្រឈមមូយដ៍ធំនែការបាត់បង់ធនធានធម្មជាតិទៅថ្ងៃអនាគត ហើយសំរាប់បឹងធម្មជាតិខាងលើនេះ វាបានបម្រើផលប្រយោជន៏ ដល់ប្រជាពលរដ្ឋ ក្នុងឃុំសាមគ្គីទាំង មួល តាំងពីជីដូនជីតាមកម្លេះ ជាពិសេសគឺប្រជាពលរដ្ឋ រស់ក្នុងភូមិបឹងរាំង ភូមិព្រៃកក្រាញ់ នឹងភូមិតាអោងធំ ក្នុងការធ្វើរបរនេសាទ ក៏ដូចជា ការដាំដុះ គឺសុទ្ធសឹងជាអ្នកពឹងផ្អែក ទៅលើប្រភពទឹកក្នុងបឹងខាងលើនេះ ទាំងអស់ ។ ប៉ុន្តែរសំរាប់ ពេល នេះអាចនឹង វិនាស ហិនហោច គ្មានសល់អ្វីនោះទេ បើសិនជាថ្នាក់ដឹកនាំខេត្តព្រះសីហនុ មិនមាន វិធាន ការណ៍ទប់ស្កាតឲ្យទាន់ពេលវេលា។

លោក ទិត វិទ្ធី អភិបាលស្រុកព្រៃនប់ បានមានប្រសាសន៏ថា ជុំវិញរឿងរ៉ាងខាងលើនេះ លោក មិន បានដឹងនោះទេ ដោយបញ្ហរនេះ លោកនឹង ឲ្យ មេឃុំនៅតំបន់នោះចុះទៅពិនិត្យមើល ដើម្បីមាន វិធានការណ៍។

អ្វីដែលជាការលើកឡើងខាងលើនេះគឺជាការឆ្លុះបញ្ចាងំឲ្យឃើញច្បាស់នៅអ្វីដែលកំពុង តែកើតមាននាពេលនេះ វា ជាទង្វើមិនមានការ ទទូលខុសត្រូវរបស់សមត្ថកិច្ចពាក់ពន្ឋ័ជាពិសេស គឺថ្នាក់ដឹកនាំស្រុក ព្រៃ នប់តែម្តង ហើយនេះក៍ជាការផ្គើនទៅនិងសារាចណែនាំលេខ០១របស់រាជរដ្ឋាភិបាលស្តីពីការទប់​ស្កាត់បទល្មើសកាប់បំផ្លាញព្រែលិចទឹកគ្រប់ប្រភេទ ការគ្រប់ គ្រងដីព្រែលិចទឹកដោយខុសច្បាប់ ជាដើម។

លោកប្រធានសហគមន៍រួមនិងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ សំណូមពរ ឲ្យលោករដ្ឋមន្រ្តីក្រសូងពាក់ពន្ឋ័មេត្តាជ្រាប និងចុះមកពិនិត្យដោយផ្ទាល់ម្តងហើយដើម្បីមានវិធានការណ៍ទៅតាមផ្លូវច្បាប់ចំពោះ អ្នកដែលមានការពាក់ពន័្ធនិងក្រុមហ៊ុនខាងលើនេះដើម្បីអភិរក្ស័ទុកជាសម្បត្តិរដ្ឋ សម្រាប់កូនចៅយើងជុំនាន់ក្រោយៗបានប្រើប្រាស់ ។

គួរបញ្ជាក់ផងដែរថា ថ្មីនេះ រាជរដ្ឋាភិបាលបានសម្រេចលុបបណ្ណ័កម្មសិទ្ធិដីធ្លីចំនួន៧ បណ្ណ័ស្មើរនឹងទំហ៊ំ ៤៨ហិកតា ស្ថិត នៅក្នុង ឃុំទឺកផ្លាស្រុកព្រៃនប់ របស់ក្រុមហ៊ុន លោក ឧកញ៉ា ហាន់ ឃៀង មកទុកជាសម្បត្តិរដ្ឋវិញ ក្រោយ ពីពិនិត្យឃើញថា ប្លង់កម្មសិទ្ធីទាំង៧នោះ បានធ្វើគ្រប់ដណ្តប់លើដីព្រៃលិចទឹក ៕

Loading...