បឹងបុរាណធម្មជាតិមួយកន្លែងនៅមុខវត្តត្រពាំងគង ត្រូវបានស្ដារនិងកែលម្អសោភ័ណភាពឡើងវិញ ព្រះសង្ឃនិងពុទ្ធបរិស័ទសាទរ

ខេត្តកំពង់ស្ពឺ៖ បឹងត្រពាំងគងជាបឹងបុរាណមួយកន្លែងដែលស្ថិតនៅក្នុងភូមិត្រពាំងគង ឃុំត្រពាំងគងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានស្តារនិងកែលម្អរឡើងវិញដើម្បីបង្កើនសោភ័ណភាពនិងជាកន្លែងកំសាន្ត ធ្វើឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទ ចំណុះជើងវត្តមានការសាទរ ចំពោះលោក ប៊ុត ចាន់ថា (ហៅបង ម៉ៅ) និងលោកស្រី ឆឹល លក្ខិណា ដែលចំណាយពេលវេលា និង ថវិកាផ្ទាល់ខ្លួន។ បឹងនេះមានទំហំ៩ហិកតា៨០អា ស្ថិតនៅក្នុងបរិវេណវត្តត្រពាំងគងក្រោមការគ្រប់គ្រងរបស់ព្រះចៅអធិការវត្តត្រពាំងគងព្រះនាម សឹង ទិត្យ ។

មានសង្ឃដីកាប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះព្រះតេជគណ សឹង ទិត្យ ព្រះចៅអធិការវត្តត្រពាំងគង បឹងត្រពាំងគងនេះជាបឹងបុរាណមួយដែលមានវ័យចំណាស់(រាប់រយឆ្នាំ) មកហើយ បឹងនេះបានផ្តល់នូវគុណប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋចំនួនពីរភូមិគឺភូមិត្រពាំងគងនិងភូមិត្រពាំងវែងរួមជាមួយព្រះសង្ឃក្នុងវត្តផងដែរ។

ជាមួយគ្នានោះបឹងបុរាណធម្មជាតិមួយនេះក៏តែងផ្តល់នូវស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិនិងបងប្អូនមកពីចំងាយផងដែរតាមរយៈការរៀបចំពិធីអបអរសាទរបុណ្យអ៊ុំទូកនិងសំពះព្រះខែ ដែលតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ មានមនុស្សចូលរួមយ៉ាងច្រើនកុះករ។ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងនេះពិធីនេះត្រូវបានអាក់ខានទៅវិញដោយសារតែប្រទេសជាតិជួបនូវវិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក៏ដូចថ្នាក់ដឹកនាំកំពុងជាប់ដៃប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺនេះ។

ព្រះតេជគណ សឹង ទិត្យ មានសង្ឃដីកាបន្តថាដោយស្ថានភាពដែលមិនអាចរៀបចំពិធីអុំទូកបានលោក ប៊ុត ចាន់ថា នាយរងសេនាធិការនៃបញ្ជាការដ្ឋានកាំភ្លើងធំអគ្គបញ្ជាការនិងក្រុមគ្រួសារក៏បានរៀបចំបឹងបុរាណធម្មជាតិនេះឡើងវិញដោយរៀបអោយមានជាខ្នងអាងជុំវិញ ដាក់ឱ្យមានភ្លើងសូឡាសម្រាប់បំភ្លឺ រៀបសួនច្បារក្រាលការ៉ូឡា និងដាក់កៅអីប្រយោជន៍អោយមានទីតាំងសម្រាប់ដើរលេងកម្សាន្តនៅពេលមានពិធីផ្សេងៗ ហើយមួយវិញក៏សម្រាប់អោយបងប្អូនមកលំហែរនិងហាត់ប្រាណផងដែរ៕

Loading...