បុកគ្នា​ពេញទំហឹងបណ្តាល​ឲ្យ​ស្លាប់​ម្នាក់ របួសធ្ងន់ម្នាក់ទាំងព្រឹក

ភ្នំពេញ​៖​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ខាងត្បូង​វត្ត​ស្លែង ស្ថិតនៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់ ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ រថយន្តហ៊ីយ៉ាន់ដាយ​ដឹក​ដែក​១​គ្រឿង បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​១​គ្រឿង​ទៀត​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ក្រពឹត​រួញ​មុខ​ទាំងស្រុង​ដូចគ្នា ហើយ​តែ​កុង​បើកបរ​រថយន្ត​កូរ៉េ​ដឹក​ដែក បាន​ស្លាប់បាត់​បង់ជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ព្រូ​រងរបួស​ធ្ងន់​ ។

សាក្សីនិយាយថា រថយន្ត​ដែល​បាន​បើក​បុក​គ្នា​នោះ​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-3361 ដឹក​ដែក ហើយ​បុរស​អ្នកបើកបរ និង​ព្រូ​មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នៅ ឡើយ​ទេ រថយន្ត​នេះ​បាន​បើក​បុក​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ខ្មៅ​ពាក់​ស្លាក លេខ​ភ្នំពេញ 2I-1166 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ក្នុងទិសដៅ​ផ្ទុយគ្នា​។ រថយន្ត​ទាំងពីរ​គ្រឿង​នោះបាន​រង​ការ​ខូច ខាត​ខ្ទេច​មុខ​ទាំងស្រុង​ដូចគ្នា ហើយ​ក្រោយពេល​កើតហេតុ ក្រុម​សង្គ្រោះ​អង្គភាព​៧១១ របស់​កងពលតូច លេខ​៧០ បាន​ដឹក​អ្នកបើកបរ​រថយន្ត​កូរ៉េ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ប៉ុន្តែ​ជា​អកុសល​បាន​ស្លាប់​នៅ​ទីនោះ ចំណែក​ព្រូ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។

ដោយឡែក​អ្នកបើកបរ​និង​ជិះ​នៅក្នុង រថយន្ត​កាមរី​បា​ឡែ​ន​មិនបាន​រងរបួស​នោះឡើយ ព្រោះ​បាន​ពោង​សុវត្ថិភាព​ផ្ទុះ​ការពារ​។ នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​នាំយក​រថយន្ត​ទាំងពីរ​គ្រឿង ទៅ​រក្សាទុកដើម្បីដោះស្រាយពេលក្រោយ ៕

Loading...