បុកពីខណ្ឌដូនពេញ រត់គេចដល់ខណ្ឌទួលគោក ទើបចាប់បាន

ភ្នំពេញ៖ នៅវេលា ២៣និង៣០នាយប់ ថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវលេខ៥១ កែងផ្លូវ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនិងរថយន្ ដដែលបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ភ្លាមៗនោះ ម្ចាស់រថយន្តមិនបានឈប់ទទួលខុសត្រូវទេ គឺព្យាយាមបើករត់បានហើយត្រូវបានប្រជាជនដេញតាមឃាត់បាននៅជិតសាលាឥន្ទ្រទេវី។
បើតាមសាក្សីដែលឃើញហេតុការណ៌បាននិយាយថា មុនកើតហេតុគេបានឃើញរថយន្តLexus ពណ៌សមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ 2A-0999 បើកបរដោយបុរសស្រវឹងម្នាក់តាមផ្លូវលេខ៥១កែងនិងផ្លូវលេខ២០០ លុះបើកមកដល់ចំនុចកើតហេតុបានបុកម៉ូតូមួយគ្រឿងពេញទំហឹង ដែលបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយម្ចាស់រថយន្តខាងលើមិនបានឈប់ដោះស្រាយទេ គឺព្យាយាមបើករត់រហូតជិត ៥គីឡូម៉ែត្រ ទើបចាប់បាន។
បើតាមប្រជាពលរដ្ឋ ដែលឃើញហេតុការណ៌បាននិយាយថា ម្ចាស់ឡាននេះមានចរិតថោកបើកសុទ្ធតែឡានទំនើប ហើយគ្រាន់តែបុកម៉ូតូគេប៉ុណ្ណឹងមិនព្រមឈប់ដោះស្រាយដែរ។

ក្រោយកើតហេតុវត្ថុតាងទាំង២ ត្រូវបានជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុក ដើម្បីរងចាំម្ចាស់ឡាន ដែលគ្មានទំនួលខុសត្រូវចូលខ្លួនទៅដោះស្រាយ៕

 

Loading...