បុកយ៉ាងសាហាវនៅផ្លូវជាតិលេខ៤ ស្លាប់ និងរងរបួស៧នាក់ យប់មិញ

ភ្នំពេញ៖ មនុស្សយ៉ាងតិច៣នាក់បានបាត់បង់ជីវិត និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគ្នាយ៉ាងសាហាវស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់មុខបុរីសែនមនោរម្យ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ។

ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងជាអ្នកឃើញហេតុការណ៌បាននិយាយថា មុនកើតឃើញម៉ូតូទាំង២គ្រឿងបើកបញ្រ្ចាស់ទឹសគ្នាក្នុងល្បឿយ៉ាងលឿន លុះបើកមកដល់ចំនុចកើតហេតុស្រាប់តែម៉ូតូDream C125 វ៉ារថយន្តមួយគ្រឿងដែលនៅខាងមុខមិនផុតក៏បានជ្រុលទៅបុកម៉ូតូSmash យ៉ាងពេញទំហឹងបណ្តាលអោយស្លាប់២ភ្លាមៗនៅនិងកន្លែងផងដែរ និងម្នាក់ទៀតត្រូវស្លាប់បន្តពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

សម្រាប់អ្នករងរបួសធ្ងន់៤នាក់ទៀតត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុសពត្រូវបានក្រុុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃនៃនៅស្រុកំណើត ។ ចំណែកមធ្យាបាយធ្វើរដំណើរទាំង២ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែងនិងស្ទួចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៌ជើងគោកនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ ៕

ae e

Loading...