បុគ្គលិកបំរើការងារ ក្នុងកប៉ាល់ទេសចរណ៍ ដេកស្លាប់ដោយមិនដឹងមូលហេតុ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ជាបុគ្គលិក បំរើការងារ ក្នុងកប៉ាល់ទេសចរណ៍មួយ ត្រូវបានបុគ្គលិកដូចគ្នា ប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់ខាងក្រោយកាប៉ាល់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ចុះទៅពិនិត្យ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅខាងក្រោយកប៉ាល់ទេសចរណ៍ ដែលខ្លួនបំរើការងារ សព្វថ្ងៃ។
សមត្ថកិច្ចដែលបានចុះ ដល់កន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ង្វៀង វណ្ណទឿង អាយុ ៤៣ឆ្នាំ ជាជនជាតិវៀតណាម មានស្រុកកំណើត នៅក្នុងខេត្ត ឡុងអាង ប្រទេសវៀតណាម គាត់បំរើការងារ នៅលើកប៉ាល់ទេសចរណ៍ មួយឈ្មោះ មេកុងឌៀន (Mekongdawn) មានមុខងារជាមេការនិច កាន់លិខិតឆ្លងដែន លេខB 8620897 ចូលមកប្រទេសកម្ពុជា ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥។ ស្ត្រីឈ្មោះ ឃុន ភីរម្យ អាយុ ៣៣ឆ្នាំ មានមុខងារជាអ្នកគ្រប់គ្រង នៅលើកប៉ាល់ បានអោយដឹងថា បុគ្គលិកបំរើការងារ នៅលើកប៉ាល់មានគ្នា ៧នាក់ ក្នុងនោះបុគ្គលិក ជាជនជាតិវៀតណាម ២នាក់ ។
នាងបានបន្ថែមទៀតថា នៅមុនពេលកើតហេតុ កប៉ាល់ទេសចរណ៍របស់នាង បានចេញពីភ្នំពេញ មកដឹកភ្ញៀវទេសចរណ៍ នៅកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណះដែលចូលមកដល់ ខេត្តកំពង់ឆ្នាំង នៅម៉ោង ៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ បានឡើងទៅចត នៅចំណុចក្បាលកោះចោ ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង។ នៅមុនពេលកើតហេតុ គាត់បានភ្ញាក់ពីដេក ឡើងមកខាងលើកប៉ាល់ ភ្លាមនោះមិត្តរួមការងារ បានស្ទុះទៅដាស់ជនរងគ្រោះ ក៍ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ កន្លងមកជនរងគ្រោះ មានការត្អូញត្អែរ ពីបញ្ហាសុខភាព ដោយនិយាយប្រាប់ បុគ្គលិកគ្នាឯងថា ចេះតែឈឺក្បាល ខណះដែលគាត់បានត្រឡប់ មកពីប្រទេសវៀតណាមវិញ ប្រពន្ធអោយថ្នាំ មកលេបជាប្រចាំ ។
ពាក់ពន្ធ័ការស្លាប់នេះ សមត្ថកិច្ចនគរបាលបច្ចេកទេស នៃស្នងការនគបាលខេត្ត សហការជាមួយនគរបាលក្រុង រួមនិងក្រុមគ្រួពេទ្យខេត្ត បានធ្វើការពិនិត្យ ជុំវិញសាកសព ជនរងគ្រោះ តែពុំមានស្លាកស្នាមអ្វីនោះឡើយ ហើយការស្លាប់នេះ សមត្ថកិច្ចសន្និដ្ឋាន ជំហានដំបូងថា បណ្តាលមកពីជម្ងឺខ្លួនឯង ខណះដែលគេរកឃើញថ្នាំ ដែលជនរងគ្រោះ ធ្លាប់បានលេប ។ ក្រោយការពិនិត្យ របស់សមត្ថកិច្ចរួច សាកសពត្រូវបានប្រគល់អោយ ក្រុមហ៊ុនដឹកសាកសព បញ្ជូនអោយក្រុមគ្រួសារ នៅប្រទេសវៀតណាម រៀបចំធ្វើបុណ្យ តាមប្រពៃណីផងដែរ៕

W@t-151210

Loading...

Leave a Reply

Your email address will not be published. Required fields are marked *