បុគ្គលិកសណ្ឋាគារអូរតែលសុខា ធ្លាក់ពីជណ្តើរ ស្លាប់

ខេត្តព្រះសីហនុ៖ បុរសម្នាក់ជាបុគ្គលិកសណ្ឋាគារអូរតែលសុខាឡើងតបំពង់ខ្យល់ ម៉ាស៊ីនត្រជាក់ក៏ស្រាប់តែធ្លាក់ពីលើជណ្តើរបណ្តាលអោយ បោកក្បាល ផុងលលាដ៍ បាក់ ក ស្លាប់ នៅនិងកន្លែង ហេតុការនេះកើតឡើងនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមការ អោយដឹងពីបុគ្គលិកនៅសណ្ឋាគារអូតែលសុខា បានអោយដឹងថា នៅពេលបុគ្គលិកផ្នែកខាងតបណ្តាញភ្លើងបានមកឡើង ត ប្រព័ន្ធ ខ្យល់ម៉ាស៊ីនត្រជាក់ ដោយដាក់ជណ្តើរកំពស់ ៣.៥០ម៉ែត្រ (នៅពេលដែលឡើងធ្វើវ៉ានខ្សល់ម៉ាស៊ីនសំងួត) បណ្តាលឱ្យធ្លាក់ ពីលើជណ្តើរ ផុង លលាដ៍ក្បាល ផ្នែកខាងលើ និងបាក់ករ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
លោក លុយ ហាង នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានឲ្យដឹងថាបុរសដែលស្លាប់នេះមានឈ្មោះញ៉ែត អុល ភេទប្រុស បម្រើការងារនៅសណ្ឋាគារ ឆ្នេរសុខា (សុខាអូតែល) មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ឆ្លងតាមការត្រួតពិនិត្យ របស់លោក គ្រូពេទ្យកោសល្យវិច្ច័យ និងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ដ្រ ខេត្តព្រះសីហនុបានអោយដឹងថា បុរសដែលស្លាប់នេះគឺ ស្លាប់ដោយសារធ្លាក់ពីីជណ្តេីរបោកក្បាលនិងបាក់កស្លាប់ដោយ ខ្លួនឯង ពិតប្រាកដមែន ចំណែកសាកសព ក្រោយពីពិនិត្យរួច ប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

7IMG-985

Loading...

Leave a Reply

Your email address will not be published. Required fields are marked *