បុគ្គលិក​សណ្ឋាគារ​សូ​ហ្វី​តែ​ល​សុំ​ឱ្យ​ តុលាការ​ផ្ដល់​ភាព​យុត្ដិធម៌​ដល់​ជនជាប់ចោទ​ ២​នាក់​ដែល​រង​ការ​ចោទ​ ប្រកាន់​ពី​លោក​ផ្កាយ​៣​ រឿង​បាត់​គ្រឿងអលង្ការ​

ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​នេះ​ មាន​បុគ្គលិក​ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ប្រមាណ​ជិត​៤០​ ឆ្នាំ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ រាជធានី​ភ្នំពេញ​ ដើម្បី​សំណូមពរ​ឱ្យ​ តុលាការ​មេត្ដា​ផ្ដល់​ភាព​យុត្ដិធម៌​ដល់​ ជនជាប់ចោទ​ចំនួន​២​នាក់​ដែល​រង​នូវ​ការ​ចោទ​ ប្រកាន់​ពី​លោក​ផ្កាយ​៣​ សៀ​ក​ សុ​ជាតិ​ ថា​បាន​លួច​យក​គ្រឿងអលង្ការ​មាន​ខ្សែ​ក​ បន្ដោង​ដាំ​ពេជ្រ​ ចិញ្ចៀន​ និង​កាបូប​លុយ​ សរុប​ទឹក​១៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នោះ​។​

​ជនជាប់ចោទ​ត្រូវ​បាន​ចៅក្រម​ស៊ើប​ សួរ​សាលាដំបូង​លោក​ ម៉ុង​ មុន្នី​ចរិយា​ កំពុង​បន្ដ​នីតិវិធី​ បន្ទាប់​ពី​តំណាង​អយ្យការ​ លោក​ កែវ​ សុ​ជាតិ​ ចោទប្រកាន់​អ្នក​ ទាំង​២​ពី​បទ​ចោរកម្ម​។​

​បើ​ទោះជា​ការ​បាត់បង់​ទ្រព្យសម្បត្ដិ​ ដ៏​ច្រើន​សន្ធឹកសន្ធាប់​ជា​គ្រឿងអលង្ការ​ ដែល​លោក​ផ្កាយ​៣​ សៀ​ក​ សុ​ជាតិ​ នាយ​ រង​សេនាធិការ​ចម្រុះ​កង​យោធពល​ ខេមរភូមិន្ទ​ ពាក់​លម្អ​តាម​ខ្លួន​រហូត​ដល់​ មាន​ចំនួន​ជិត​២០​ម៉ឺន​ដុល្លារ​មក​ហាត់​ ប្រាណ​ ស្ទី​ម​ សូ​ណា​ ម៉ាស្សា​នៅ​ក្នុង​ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ មានការ​រិះគន់​ យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​របស់​ប្រជាពលរដ្ឋ​ រួម​ទាំង​មន្ដ្រីរាជការ​ ចោទ​ជា​ សំណួរ​ថា​ ហេតុ​អ្វី​ក៏​លោក​ផ្កាយ​៣​រូប​នេះ​ មានទ្រព្យ​សម្បត្ដិ​ហូរហៀរ​ដល់​ម្លឹ​ង​ ឬ​ មួយ​គាត់​មានមុខ​ជំនួញ​អ្វី​ផ្សេង​ ក្រៅពី​ ជួរ​កងទ័ព​។​

​បុគ្គលិក​សណ្ឋាគារ​សូ​ហ្វី​តែ​ល​មិន​ បាន​ធ្វើការ​តវ៉ា​ឱ្យ​មានការ​ដោះ​លែង​ជន​ ជាប់ចោទ​ដែល​ជា​បុគ្គលិក​រួមការ​ងារ​ នោះ​ទេ​ ប៉ុន្ដែ​ពួក​គេ​កំពុង​តាមដាន​ដោយ​ យកចិត្ដទុកដាក់​បំផុត​ ចង់ឱ្យ​តុលាការ​ ឈរ​លើ​មូលដ្ឋាន​គតិយុត្ដិ​សម្រាប់​ជនជាប់ចោទ​។​

​ជនជាប់ចោទ​ឈ្មោះ​ សំ​ សំ​រិ​ទ្ធ​រស្មី​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជា​គ្រូបង្ហាត់​ ហែល​ទឹក​ និង​ម្នាក់​ទៀត​ឈ្មោះ​ នុ​ត​ សា​វ៉េ​ត​ ជា​មេការ​មើល​ការ​ខុស​ត្រូវ​ សណ្ឋាគារ​សូ​ហ្វី​តែ​ល​ពុំ​បាន​ទទួលស្គាល់​ ថា​ខ្លួន​បាន​យក​ទ្រព្យសម្បត្ដិ​របស់​លោក​ ផ្កាយ​៣​នេះ​ទេ​ ប៉ុន្ដែ​ដោយ​អំណាច​លោក​ ផ្កាយ​៣​ប្ដឹង​ទៅ​កាន់​នគរបាល​ព្រហ្មទណ្ឌ​ មូលដ្ឋាន​ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ ពួក​គេ​ ។​

​លោក​ផ្កាយ​៣​ សៀ​ក​ សុ​ជាតិ​ ក្នុង​ ដើមបណ្ដឹង​កំពុង​ប្រឈម​ទៅ​នឹង​ការ​រិះ​ គន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ទូទៅ​របស់​ប្រជា​ ពលរដ្ឋ​ថា​ ភាព​ហ៊ឺហារ​របស់​គាត់​អាច​ ជា​មិនមែន​កើតឡើង​ដោយ​ចំណូល​ប្រាក់​ បៀវត្ស​ប្រចាំខែ​ ឬ​ពាក់ព័ន្ធ​នឹង​ភាព​មិន​ ប្រក្រតី​ណាមួយ​ក្នុង​ការងារ​ក៏​ដូច​ជា​មុខ​ ជំនួញ​?​ ទើប​មាន​ប្រាក់​ដ៏​ច្រើន​សន្ធឹក​ សន្ធាប់​ពោរពេញ​ដោយ​គ្រឿងអលង្ការ​ ហ៊ឺហារ​ទាន់សម័យ​ ខណៈ​ដែល​រូប​គាត់​ ជិត​ចូល​និវត្ដន៍​នោះ​។​

​បើ​ទោះបីជា​មានការ​រិះគន់​បែប​នេះ​ ក៏​ដោយ​ ប៉ុន្ដែ​មិន​អាច​ទាក់ទង​ បាន​ទេពី​លោក​ផ្កាយ​៣​ សៀ​ក​ សុ​ជាតិ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *