បុគ្គលិក​អនាម័យ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ធ្វើ​កូដកម្ម​សុំ​តម្លើង​ប្រាក់ខែ​

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី​២៦ ខែមករា នេះ បុគ្គលិក​ផ្នែកអនាម័យ​របស់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រមាណ​ជា​៦០​នាក់​បាន​ជួបជុំគ្នា​ធ្វើ​កូដកម្ម​សុំ​តម្លើង​ប្រាក់ខែ​គោល ពី​៩០ ទៅ​១២០​ដុល្លារ។​

​អ្នកចូលរួម​ធ្វើ​កូដកម្ម​ម្នាក់​បាន​និយាយថា ការធ្វើ​កូដកម្ម​របស់​ពួកគាត់​នេះ គឺ​ពួកគាត់​ចង់បាន​នូវ​ការ​តម្លើង​ប្រាក់ខែ ដូចដែល​កម្មករ​រោងចក្រ​ត្រូវបាន​តម្លើង​ប្រាក់ខែ​កាលពីពេល​ថ្មីៗ​ដែរនោះ។​

​ទោះជា​យ៉ាងណាក៏ដោយ​កូដ​ករ​បាន​បំបែក​គ្នា​ទៅវិញ នៅវេលា​ម៉ោង​ប្រមាណ​៥ និង​៣០​នាទី​រសៀល​ថ្ងៃនេះ ដោយ​ពុំទាន់​ទទួលបាន​លទ្ធផល​អ្វី​ឡើយ ហើយ​ពួកគេ​ថា នឹង​បន្តធ្វើ​កូដកម្ម​បន្តទៀត​នៅ​ព្រឹក​ថ្ងៃស្អែក៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *