បុគ្គលិក UN រួមភេទក្នុងរថយន្ត បែកធ្លាយវីដេអូ

ប្រមុខអង្គការសហប្រជាជាតិ​មានការរន្ធត់ចិត្ត និង​ស្រងាកចិត្តជាខ្លាំង​ចំពោះ​សកម្មភាពបុគ្គលិក UN ប្រព្រឹត្តអំពើរួមភេទ​នៅក្នុងរថយន្តរបស់អង្គការសហប្រជាជាតិ ស្ថិតនៅទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ហើយត្រូវបែកធ្លាយ​វីដេអូ​ពាសពេញបណ្តាញសង្គម​យ៉ាងឆាប់រហ័ស ។

បុគ្គលិក​(UNTSO)ទាំង២នាក់​ត្រូវផ្អាកពីការងារ និងស្ថិតក្រោមការស៊ើបអង្កេត​តាមច្បាប់រដ្ឋបាល និងមិនបើកប្រាក់ខែ​ឲ្យនោះឡើយ ។

វីដេអូស្តីអំពីសកម្មភាព​រូបភេទ​ក្នុងរថយន្តរបស់ UN នោះ បានបែកខ្ចាយកាលពីថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២០ នៅលើបណ្តាញព័ត៌មាន Inner City​។ នៅក្នុងវីដេអូនោះ ឃើញស្ត្រីស្ថិតក្នុងសម្លៀកបំពាក់ក្រហម​ម្នាក់ ហាក់ដូចកំពុងត្រូវបានរួមភេទជាមួយបុរសម្នាក់​នៅលើកៅអីរថយន្តខាងក្រោយ ។ ទង្វើនេះ​ទទួលរងការរិះគន់​ បន្ទាប់ពីគេលួចថតសកម្មភាពបានហើយបង្ហោះផ្សព្វផ្សាយ ។

សេចក្តីថ្លែងការណ៍​របស់​ប្រធាន UN បញ្ជាក់ថា អាកប្បកិរិយារបស់បុគ្គលិកទាំងនេះគឺគួរជាទី “ស្អប់ខ្ពើម”បំផុត ហើយ ប្រឆាំងនឹងអ្វីគ្រប់យ៉ាងដែលយើងឈរលើគោលការណ៍របស់អង្គការសហប្រជាជាតិ ។ សកម្មភាពប្រព្រឹត្តពុំត្រឹមត្រូវ ​រំលោភបំពាន​ ឬកេងប្រវ័ញ្ច​ផ្លូវភេទណាមួយ​គឺមិនមានការអត់ឱនជាដាច់​ខាត​។ នេះបើតាមការប្រកាសរបស់ UNTSO ហើយត្រូវប្រភព Sputnik​ដកស្រង់ចុះផ្សាយថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ៕

Loading...