បុណ្យ​ចំបើង​លើកដំបូង នៅ​ខេត្តបន្ទាយមានជ័យ បើកសម្ពោធ​ផ្លូវការ នៅ​ល្ងាច​ថ្ងៃទី​៦​កុម្ភ​​នេះហើយ​!

ខេត្តបន្ទាយមានជ័យ៖ បុណ្យ​ចំបើង​លើកដំបូង និង​តាំងពី​ព័រ​ណ៍ ការប្រគុំ​តន្ត្រី​បូរាណ សម័យ​ដ៏​សប្បាយរីករាយ ត្រូវ​បើកសម្ពោធ​ផ្លូវការ នៅ​ល្ងាច​ថ្ងៃទី​៦ កុម្ភ​: ២០១៥ នេះហើយ​។​

​សេចក្តីជូនដំណឹង​រប​ស់​សាលាខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី ៥ កុម្ភ​: ២០១៥ អោយដឹងថា បុណ្យ​ចំបើង​នេះ ត្រូវធ្វើ​ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​៨ កុម្ភៈ ២០១៥ នៅជាប់​ផ្លូវជាតិ​លេខ​៦ ក្នុង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

​សាលាខេត្ត សាលាស្រុក​ព្រះនេត្រព្រះ អង្គភាព មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​កូ​ត្រា របស់​ប្រទេស​កូរ៉េ ជា​អ្នករៀបចំ​បុណ្យ និង​ការ​តាំងពី​ព័រ​ណ៍​ពាណិជ្ជកម្ម មាន​សិល្បៈ​បុរាណ សម័យ ដើម្បី​ញ៉ាំងអោយ​កម្មវិធី​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​អ​ធឹ​ក​អធម និង​សប្បាយរីករាយ​។​

​ឯម​ន្ដ្រី អ្នករៀបចំ អោយដឹងថា កម្លាំង​សន្តិសុខ​ការពារ​សណ្តាប់ធ្នាប់​របៀប​រៀបរយ​រាប់រយ​ពាន់​នាក់ ត្រូវបាន​ពង្រាយ ហើយ​ផលិតផល​រាប់រយ​មុខ នឹងត្រូវ​តាំង​បង្ហាញ ហើយ​សំខាន់​នោះ គឺ​ចំបើង​ត្រូវបាន​គេ​រៀបចំ​ដុំៗ បន្ទះៗ ឬ​សណ្ឋាន​យ៉ាងច្រើន ធ្វើជា​រាង​សំណង់ របស់​ផ្សេងៗ គួរអោយ​ទាក់ទាញ​មែនទែន ឬថា បើ​មិន​ទៅ​មើល​អោយឃើញ​ផ្ទាល់​ភ្នែក ក៏​ជាការ​ខកខាន​នាំអោយ​សោកស្តាយ​ដែរ​។ ភ្លៀវ​បរទេស ត្រូវបាន​លក់​សំបុត្រ​ចូល​ទស្សនា​។ តែ​ភ្ញៀវ​ខ្មែរ ចូល​មើល​ដោយ​ឥត​គិតលុយ​ឡើយ​។ គេ​រំពឹងថា ភ្ញៀវ​រាប់ពាន់​ម៉ឺន​នាក់ នឹង​ទស្សនា​បុណ្យ​ចំបើង និង​តាំងពី​ព័រ​ណ៍​នោះ​។​

​ចំណែក​ប្រិយមិត្ត​បណ្តាញ​សង្គម (​ហ្វេ​ស​ប៊ុ​ក​) វិញ បាន​ចាប់អារម្មណ៍ និង​បង្ហោះ​រូបភាព​នានា នៃ​ការរៀបចំ និង​សកម្មភាព ក៏ដូចជា​ការចុះពិនិត្យ​របស់​មន្ត្រី ឬ​អ្នកពាក់ព័ន្ធ​នានា​តាំងពី ២ សប្តាហ៍​មកហើយ​។​

​អំពី​ប្រវត្តិ អត្ថរូប អត្ថន័យ និង​អត្ថរស ឬ​បំណង​នៃ​បុណ្យ​ចំបើង​យ៉ាងណា​នោះ លោកអ្នក​នឹង​ជ្រាប​នៅពេល​ពិធី​ប្រកាស​បើក​នៅពេល​បន្តិចទៀតនេះ​។ ព្រោះថា គំនិត​ផ្តួច​ផ្តើមធ្វើ​ពី​ធី​បុណ្យ​នេះ ដំបូង​គឺ​ភាគី​កូរ៉េ (​ស្ថានទូត និង​ផ្នែក​ឯកជន​) ដើម្បី​លើកកម្ពស់​ទំនាក់ទំនង មិត្តភាព ការផ្លាស់ប្តូរ​វប្បធម៌ ទេសចរណ៍​… ឬថា​ធ្វើ​អ្វីៗ​សាមញ្ញៗ អាចមាន​នៅនឹងកន្លែង​មូលដ្ឋាន​ដើម្បី​បម្រើ​ទេសចរណ៍ ការរកចំណូល​ជាដើម​។ វា​គ្រាន់តែ កម្ពុជា​ពុំ​ធ្លាប់ធ្វើ​បុណ្យ​ច​បើ​ង​។ គឺ​មានតែ​បុណ្យដារលាន បុណ្យ​ពូន​ភ្នំស្រូវ បុណ្យ​ឬ​ពិធី​សែន​ស្រែ សែន​ព្រះ​ភូមិ​។​ល​។​

​ភ្ញៀវ​ទៅ​ទស្សនា ក៏ត្រូវ​ប្រុងប្រយ័ត្ន​ដែរ ដូចជា កុំអោយ​មាន​ភ្លើង ឬ​ធាតុ​ងាយ​ឆេះ​ណាមួយ ព្រោះ​ចំបើង ដែល​គេ​ប្រើ​ម៉ាស៊ីន​កិន ឬ​ច្របាច់​ជា​ដុំ ឬ​បន្ទះ និង​កំទេច​នៅ​រាយប៉ាយ តាម​ទីលាន ជា​ចំបើង​ស្ងួត​ណា​!៕

បុណ្យចំបើង (2)

បុណ្យចំបើង (3)

បុណ្យចំបើង (4)

បុណ្យចំបើង (5)

បុណ្យចំបើង (6)

បុណ្យចំបើង (7)

បុណ្យចំបើង (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *