បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ​នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់

បុណ្យ ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​មួយ​ដែល​ធំជាងគេ​នៅក្នុង​ចំណោម​ពិធីបុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធសាសនា​។ ជា​រៀងរាល់ឆ្នាំ នៅពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារឰ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ សាច់ញាតិ​សន្ដាន​ទាំងអស់ ទោះ​នៅ​ទីជិត ឬ​ទី ឆ្ងាយ តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​ដែល គង់នៅ​វត្ដ​អារាម​។ ទាំងនេះ​គឺជា​ទម្លាប់​មួយ​ដែល​គេ​និយម​ធ្វើ​តៗ​គ្នា​។ យ៉ាងណា​ម៉ិ​ញ ក៏​នៅមាន​បងប្អូន​មួយចំនួន​មិនបាន​ជ្រាប​ច្បាស់ អំពី​ប្រ​វ​ត្ដិ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​នៅឡើយ​។​

​ប្រ​វ​ត្ដិ​បុណ្យ​ភ្ជុំបិណ្ឌ​បើតាម​តម្រា​ចារ​តាម​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​ប្រទេស​កម្ពុជា​យើង បាន​បង្ហាញថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គឺ​កើតមាន​តាំងពី​បុរាណកាល មកម្ល៉េះ​។ ប៉ុន្ដែ​ទាស់​ត្រង់​ថា កាលពី​សម័យ​មុនគេ​មិន​ហៅថា​បុណ្យ​ភ្ជុំ​ទេ ដោយ​នៅក្នុង​ពិធី​នេះ​គេ​មាន​បែង​ចែកចេញជា​ពីរ​ថ្នាក់​។ ថ្នាក់ ដំបូង គឺ​គេ​ចាប់ផ្ដើម​ធ្វើ​ចាប់​ពីថ្ងៃ​១​រោច​រហូតដល់​ថ្ងៃ​១៤​រោច​ជា​វា​រក​ភ​ ត្ដ (​ភ​ត្ដ​ធ្វើតាម​ថ្ងៃ​)​ជា​បន្ដបន្ទាប់​។ ចំណែក​មួយ​ថ្នាក់​ទៀត​គេ ធ្វើ​នៅ​ថ្ងៃ​១៥​រោច ដែល​គេ​ហៅថា​បុណ្យ​ភ្ជុំ​។ ពិធីបុណ្យ​ទាំងពីរ​ថ្នាក់​នេះ បច្ចុប្បន្ន​ត្រូវបាន​យើង​បូក​បញ្ចូល​គ្នា ហើយ​ហៅ​កាត់​ថា​ពិធី បុណ្យ​បិណ្ឌ​ភ្ជុំ​នេះឯង​។​

​មូល​ហេតុដែល​ប្រារឰ​ពិធីបុណ្យ​ភ្ជុំ​​កាលពី​សម័យ​បុរាណកាល គេ​ធ្វើ​ពិធីបុណ្យ​នេះ​គឺ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃ​ភ​ត្ដ ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ដ រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ នៅក្នុង​ចំណេរ​កាល​បុរាណ​បាន​ចារ​ថា ដោយ​នៅក្នុង​រដូវវស្សា មាន​ភ្លៀង​ធ្លាក់​ជោកជាំ រលឹម​ពព្រិច ធ្វើឱ្យមាន​ការលំបាក​ដ​ល់​ព្រះសង្ឃ​ក្នុងពេល​ធ្វើ​គោចរ​បិណ្ឌបាត​។ ហេតុដូច្នេះ ទើប​បណ្ដា​ពុទ្ធ បរិស័ទ​នាំគ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំថ្ងៃ​រហូតដល់​ថ្ងៃ​ចេញ​វស្សា​។ ម្យ៉ាងវិញទៀត នៅក្នុង​ពិធីបុណ្យ​នេះ​គឺ​ធ្វើ ឡើង​ដើម្បី​ផ្សាយ​ឧទ្ទិស​កុសល​ដល់​ពពួក​បេ​ត​ជន​ញាតិ និង​ញាតិ​ទាំង​៧​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប​នោះ​ផងដែរ តាម រយៈ​អនុភាព​នៃ​សង្ឃគ​តា​ទក្ខិណាទាន ដែល​រស់​រងទុក្ខវេទនា កើតជា​ប្រេត​មានកម្ម​ពៀរ ជាប់ទោស​ធ្ងន់ រងកម្ម​ក្រហល់ក្រហាយ អត់ឃ្លាន​ទាំងអស់នោះ បាន​រួច​ផុតពី​ក្ដី​លំបាក​សោកសៅ​។​

រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ចាប់តាំងពី​សម័យបុរាណ​កាល​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ គេ​តែងតែ​ប្រារឰ​នៅក្នុង​រដូវវស្សា ព្រោះ​នៅ ក្នុង​រដូវ​នេះ ពពួក​ប្រេត​អាចមាន​ឱកាស​ច្រើន​ក្នុងការ​ស្វែងរក​ចំណីអាហារ​ជាង​រដូវ​ផ្សេងៗ ទាំងអស់​។ ម្យ៉ាងវិញទៀត​នៅក្នុង​វស្សាន រដូវ​អាហារ​របស់​ពួក​ប្រេត ដូចជា​ភក់ជ្រាំ ស្លេស្ម៍ កំហាក សាកសព ដែល​កាកសំណល់​អសោចិ៍ សម្បូរ​នៅក្នុង​ខែ​ភ្លៀង​ផ្គរ​ពព្រិច​។ នៅ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃនេះ មានព​ពួ​កបេត​ជន​(​ពួក​ប្រេត​)​សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន មហា​កប្ប ដែល​អត់ឃ្លាន​អាហារ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ ត្រូវបាន​រួចផុត​ពី​ការឃុំ​ឃាំង អនុញ្ញាត​ឱ្យមក​ស្វែងរក​សាច់ ញាតិ​នៅតាម​វត្ដ​អារាម​ផ្សេងៗ ដែល​នាំយក​ចំណីអាហារ​ផ្សេងៗ​មក​ឧទ្ទិស​កុសល​ឱ្យ​ខ្លួន​។ ម្យ៉ាងវិញទៀត បើតាម​សម្ដី​ចាស់ៗ​បុរាណ និយាយ​តៗ​គ្នា​ថា ក្នុង​រយៈពេល​១៥​ថ្ងៃ បើ​ព​ពួ​កបេត​ជន​ទាំងអស់នោះ​ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ដ​នៅតែ​មិនឃើញ​នោះ ពពួក​ប្រេត ទាំងអស់នោះ​នឹង​ស្រែកយំ​ទ​ន្ដ្រាំ​ជើង ព្រោះតែ​ការ​ខកបំណង និង​ភាព​ស្រែក​ឃ្លាន​ក្រហល់ក្រហាយ​ក្នុង​ចិ​ត្ដ​។ ជាពិសេស​ពពួក​បេ​ត​ជន ទាំងអស់នោះ​នឹង​ជេរ ដាក់​បណ្ដាសា​ដល់​សាច់ញាតិ កូនចៅ​ជាមិនខាន​។​

​ការប្រារឰ​ពិធីបុណ្យ​បិណ្ឌ​ភ្ជុំចំពោះ​បុណ្យ​បិណ្ឌ​ភ្ជុំ​នេះ បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​យើង​បានរៀបចំ​រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់​គិតពី​ថ្ងៃទី​០១​រោច​ដល់ ថ្ងៃទី​១៥​រោច ខែភទ្របទ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​កុសល​ទៅដល់​បេ​ត​ជន​ញាតិ​ដែល​បាន​ស្លាប់ទៅ​។​

​នៅក្នុង​រយៈពេល​១៤​ថ្ងៃ​នៃ​ការ​កាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ​នេះ ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ដ​ទាំងអស់ ជាពិសេស​ក្រុម​នីមួយៗ​ដែល បានរៀបចំ​ជា​ក្រុម​ដោយ​លោកតា​អាចារ្យ​ចាត់ចែង​នោះ ត្រូវ​បែងចែក​ចេញ​៣​ឬ​៤​ក្រុម​តូចៗ ដើម្បី​រៀបចំ​ធ្វើ​យាគូ ឬ​ធ្វើ​ភ​ត្ដា​ហារ​ជា ៣​ទៅ​៤​ឆ្នាំង ស្មើនឹង​៣​ទៅ​៤​មុខម្ហូប​។ ពេល​ទូងស្គរ​ចំណាំ​វស្សា អ្នក​នៅក្នុង​ក្រុម​វេន​នីមួយៗ​ត្រូវ​ចាប់​ផ្ដើមធ្វើ​ចង្ហាន់ ហើយ​យាយ​តា ចាស់ៗ​ក្នុង​ក្រុម​វេន ត្រូវ​ជ្រើស​រើសយក​ផ្ទះ​ណាមួយ​ដើម្បី​ប្រមូល​នំនែក​រៀបចំ​បាយបិណ្ឌ បាយ​បត្ដ​បូរ​។

រៀបចំ ​រួចហើយ ត្រូវ​នាំគ្នា ទៅ​វត្ដ​ស្ដាប់​លោក​សូត្រ​ថ្វាយបង្គំ​ធម៌​សុ​ខោ និង​ធម៌​បរាភវ​សូត្រ​។ ចំណែកឯ​កូនចៅ​ដែល​នៅផ្ទះ ត្រូវ​នាំគ្នា​ខិតខំ​ដុតដៃដុតជើង​បបរ ឬ​ស្ល​ស្លុក​តាម​មុខម្ហូប​នីមួយៗ​ដោយឡែក​ពីគ្នា​។ លុះដល់​ពេលព្រឹក​ព្រាង​អរុណោទ័យ ត្រូវ​នាំគ្នា​រៀបចំខ្លួន កណ្ដៀត យួរ កាន់ ទូល​រែក ចង្ហាន់​ទៅ​វត្ដ​។​

​នៅក្នុង​វត្ដ លោកតា​អាចារ្យ​ត្រូវ​រៀបចំ​ពិធីរាប់បាត្រ​នៅលើ​ឧបដ្ឋានសាលា​។ បន្ទាប់មក​លោក​អាចារ្យ​ជា​ប្រធាន ត្រូវ​នាំ ពុទ្ធបរិស័ទ​វេរចង្ហាន់ ប្រគេន​ព្រះសង្ឃ វេរ​បាយ​បត្ដ​បូរ​។​ល​។ លុះ​ដល់ពេល​ព្រះសង្ឃ​ធ្វើ​ប​ត្ដា​នុ​មោទន​គាថា​ចប់ មេ​វេន​ក្រុម​នីមួយៗ​ត្រូវ រៀបចំ​ម្ហូបអាហារ ចំណី​ចូល​គំនាប់​ជូន​លោកតា​អាចារ្យ​វត្ដ ព្រមទាំង​ចាត់ចែង​ភោជនាហារ​ទទួលភ្ញៀវ​ដែល​អញ្ជើញ​ទៅ​បុណ្យ​នៅក្នុង ថ្ងៃ​វេន​របស់ខ្លួន​នោះ​ផងដែរ​។​
​សូម​បញ្ជាក់ដែរថា ក្នុង​ថ្ងៃបុណ្យ​ភ្ជុំ មាន​រៀបចំ​កញ្ចប់​ចតុប្បច្ច័យ​(​ស៊ង​)​ប្រគេន​គ្រប់​ភិក្ខុ​សាមណេរ​។ ឯ​គណៈកម្មការ​វត្ដ បាន​ចាត់ចែង​នំអន្សម នំគម និង​បាយ​បត្ដ​បូរ​ឱ្យទៅ​សិស្សគណ​ទុក​ប្រគេន​ភិក្ខុ​សាមណេរ​តាម​ចំណែក សម្រាប់ធ្វើ​ចង្ហាន់​នៅ​ព្រឹក​ថ្ងៃ បន្ទាប់​។ ម្យ៉ាងវិញទៀត ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ កាលពី​សម័យបុរាណ​មាន​លេងល្បែង​ប្រណាំង​ក្របី សេះ ចាប់ពី​២-៣​គូ ទៅតាម​តំបន់ រៀងៗ​ខ្លួន ដើម្បី​អបអរ​នៅក្នុង​ថ្ងៃបុណ្យ​ឆ្លង​បង្ហើយ​។

លើសពីនេះទៅទៀត ក្របី សេះ និង​របស់​ដែល​ត្រូវ​ប្រកួត គេ​បាន​តុបតែង លំអ​ដោយ​លាបប្រេង លាប​ពណ៌ រលើបរលោង មាន​ពាក់​ប្រឡៅ កណ្ដឹង ត្រដោក ឬ​ចង្ក្រង​ជាដើម​។ កន្លែង​ខ្លះទៀត​មាន​លេងល្បែង ផ្សេងៗ​ខុសពី​នេះ​។ ប៉ុន្ដែ​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ ទំនៀមទម្លាប់​នេះ​ចេះតែ​បាត់ៗ រួញ​ថយ​បន្ដិច​ម្ដងៗ សាសនា​កាន់តែ​កន្លង​វែង ទៅ នាំឱ្យ​ការប្រកាន់​ខ្ជាប់​ស្ទើរតែ​បាត់បង់​ច្រើន​ណាស់ដែរ​៕​

ben(1) ben1 ben3(1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *