បុរសកម្មករសំណង់ម្នាក់សង្ស័យមានវិបត្តិ ទៅលាត់ទឹកសម្លាប់ខ្លួនបានអ្នកនេសាទជួយទាន់

ភ្នំពេញ៖បុរសដែលគេមិនដឹកមូលហេតុសង្ស័យគិតខ្លីម្នាក់ ដាច់ចិត្តទៅលាត់ទឹកទន្លេបាសាក់ប៉ុនប៉ងសំលាប់ខ្លួន ពីលើស្ពានព្រះមុនីវង្ស ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ។ ប៉ុន្តែត្រូវបានពលរដ្ឋអ្នកនេសាទ ប្រទះឃើញជួយសង្គ្រោះទាន់ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ ។
បុរសដែលសង្ស័យគិតខ្លីគេជួយសង្គ្រោះទាន់នោះ មានឈ្មោះនូ យ៉ារ៉ាន់ អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ស្រុកកំណើតភូមិពាមជំនិត ឃុំកំពង់លូង ស្រុកពញាឭ ខេត្តកណ្ដាល ។
តាមប្រភពអះអាងពីបុរសអ្នកនេសាទម្នាក់ អោយដឹងថា ស្របខណពេលដែលគាត់កំពុងអុំទូកបង់សំណាញ់ ចៃដន្យស្រាប់តែឃើញបុរសរូបនោះ លោតទំលាក់ខ្លួនចុះពីលើស្ពាន(ព្រះមុនីវង្សថ្មី) ចូលក្នុងទឹកហើយក៏អណ្ដែតឡើងវិញ ។ គាត់ក៏ខំអ៊ុំទូកទៅជួយស្រង់សង្រ្គោះ នាំយកមកដល់មាត់ច្រាំងទន្លេបាសាក់វិញ រួចក៏ហៅរថយន្តសង្រ្គោះមកដឹកយកទៅមន្ទីរបង្អែកខណ្ឌមានជ័យតែម្តង ។
បុរសរូបនោះទោះបីជាអ្នកយកព័ត៌មានយើង ខំជជីកសាកសួរពីមូលហេតុបែបណា ក៏នៅតែមិនព្រមនិយាយស្ដីដែរ គឺអង្គុយព្រឡឹមនៅក្នុងទឹកមិនព្រមងើបទាល់សោះ ។

2015_12_28_05_56_14

2015_12_28_05_56_14_1

2015_12_28_05_56_14_2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *