បុរសកសិករចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់បន្ទាប់មានពាក្យបណ្តឹងថា បានធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈទៅលើក្មេងស្រីម្នាក់ដែលមានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។

ប្រភពព័ត៌មានរាយការណ៍ថា កាលពីវេលា តាមពាក្យបណ្តឹងចុះថ្ងៃទី១៩ ខែមេសា របស់ឈ្មោះ សៅ សារ៉េត ភេទស្រី អាយុ46ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ5 ឃុំព្រែកខ្សាយស្រុក ពាមរ ខេត្តព្រៃវែង បានប្តឹងនិងរាយកាណ៍ថា មានករណីរំលោភសេពសន្ធវៈកូនស្រីរបស់ខ្លួននៅចំណុចផ្ទះចាំចំការ ស្ថិតក្នុងភូមិតាដែស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្កដោយជនសង្ស័យឈ្មោះ យឹម ទន់ ភេទប្រុស អាយុ27ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ(ត្រូវជាកូនប្រសារ)។

ជនរងគ្រោះមានឈ្មោះ ម.គ.ន. អាយុ11ឆ្នាំ ។

បន្ទាប់ពីទទួលបានបណ្តឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុហេីយបានឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដេីម្បីធ្វេីការស្រាវជ្រាវចាត់ការតាមនីតិវិធី ៕ មណ្ឌលច្បារមន

Loading...