បុរសចំណាស់ចងកសម្លាប់ខ្លួន បើតាមទម្លាប់ជនជាតិគ្រឹង តម្រូវឲ្យរុះរើផ្ទះចោល

ខេត្តរតនគិរី ៖ បុរសចំណាស់ម្នាក់ ជាជនជាតិគ្រឹង បានចងកសម្លាប់ខ្លួន កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង ១២និង០០ នាទីយប់ ស្ថិតនៅភូមិទុស៍ជ្រិច ឃុំតាអង ស្រុកកូនមុំ បង្កឲ្យមានការភ្ញាក់ផ្អើល រួចហើយនៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៥ សមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យសាកសព ហើយករណីនេះ បើតាមប្រពៃណីជនជាតិភាគតិច តម្រូវអោយរុះរើផ្ទះ របស់ជនរងគ្រោះ ចោល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប្រុក គឿន ហៅសឿន ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានប្រពន្ធជនជាតិគ្រឹង ប្រពន្ធមានឈ្មោះ កង ឡាអិន អាយុ ៥៨ឆ្នាំ មានកូន ៦នាក់ ប្រុស ៥នាក់ ស្រី ១នាក់។ ក្រោយពីសមត្ថកិច្ច ធ្វើការត្រួតពិនិត្យសាកសពរួច បញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយដារ ចងកពិតប្រាកដមែន ដោយជនរងគ្រោះ បានយកខ្សែអង្រឹង ពណ៌ខៀវ ប្រវែង ៤ម៉ែត្រ បត់ជា២ ចងសម្លាប់ខ្លួន ជាប់នឹងធ្នឹមផ្ទះមានកម្ពស់ ២ម៉ែត្រ។
បើតាមសាក្សី និងស្រី្តជាប្រពន្ធ ជនរងគ្រោះ បានឲ្យដឹងថា បុរសជាប្តីផឹកស្រាស ជារៀងរាល់ថ្ងៃ ជាមនុស្សញៀនស្រាស្រវឹងខួប ធ្វើបាត់ការចង់ចាំវង្វេងវង្វាន់ ហើយធ្លាប់លួច ទៅចងកចំនួន ៥-៦ដង មកហើយ តែត្រូវបានកូនចៅជួយទាន់ ទើបតែពេលនេះ ជនរងគ្រោះចងក បានសម្រេចតែម្តង។ តាមទំនៀមទម្លាប់ប្រពៃណី ជនជាតិដើមភាគតិចគ្រឹង បើមានបងប្អូនជនជាតិ ស្លាប់ដោយចងក ត្រូវអោយក្រុមគ្រួសារ រុះរើផ្ទះចោល បើមិនធ្វើដូច្នេះទេ នាំឲ្យមនុស្សឈឺស្លាប់ នៅក្នុងភូមិ និងចង្រៃចូលភូមិ៕ ដោយ បានលុង

W@t-100914

W@t-100916

W@t-100917

Loading...

Leave a Reply

Your email address will not be published. Required fields are marked *