បុរសចំណាស់ម្នាក់ដើរឆ្លងផ្លូវ ត្រូវម៉ូតូអ្នកលក់ការ៉េមជិះបុកបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យប្រទេសថៃ

ខេត្តប៉ៃលិន៖ បុរសម្នាក់ បានរងរបួសធ្ងន់បាក់ជើងខាងស្ដាំ ខណៈពេលដែលបុរសចំណាសម្នាក់បានដើរឆ្លងផ្លូវពីជើងទៅក្បូង ត្រូវបានម៉ូតូអ្នកលក់ការ៉េមជិះពីកើតទៅលិចមិនបានប្រុងប្រយ័ត្ត មិនមើលឆ្វេងស្ដាំក៏ទៅបុកបុរសចំណាសម្នាក់នោះបណ្ដាលឲ្យដួលរងរបួសធ្ងន់ ក្រោយមកត្រូវបានក្រុមគ្រួសារដឹកបញ្ជូនយកទៅព្យាបាល ឆ្លងដែនទៅប្រទេសថៃ ខេត្តចន្ច័បូរី ។រីឯអ្នកជិះម៉ូតូបង្ករងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយសារអ្នកលក់ការ៉េម ជិះម៉ូតូទៅបុកអ្នកដើរឆ្លងផ្លូវនេះ កើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥៧ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បុរសម្នាក់ដែលជិះម៉ូតូបុកបុរសចំណាសម្នាក់នោះដោយសារបុរសម្នាក់ជិះម៉ូតូបង្កនេះខ្វះការប្រុងប្រយ័ត្ន ។

ប្រភពនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសចំណាសម្នាក់បានធ្វើដំណើរឆ្លងផ្លូវជាតិលេខន៥៧ ពីជើងទៅក្បូងជិតពាក់កណ្ដាលផ្លូវហើយស្រាប់តែមានម៉ូតូមួយគ្រឿងជិះក្នុងទិសដៅពីកើតទៅលិចក៏វ៉ាក់អើ ទៅបុកបុរសចំណាសនោះ ចំហៀងខ្លួនបណ្ដាលឲ្យដួលស្រាប់តែម៉ូតូ កិនចំជើងខាងស្ដាំរងរបួសធ្ងន់បាក់ ភ្លាមៗក្រោយមកស្រាប់តែមានសមត្ថកិច្ចនគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់ផ្នែនខាងជំនាញចុះវាសវែង បន្ទាប់ក៏មានក្រុមគ្រួសារជនរងគ្រោះបានដឹកបញ្ជូនជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ខេត្តចន្ច៍បូរី។

តាមប្រភពបានបន្តថា ជនរងគ្រោះដែលម៉ូតូអ្នកលក់ការ៉េមជិះបុកនោះឈ្មោះ កុយ អៀ ភេទប្រុសអាយុ៧៨ឆ្នាំមុខរបរនៅផ្ទះ រស់នៅភូមិផ្សារព្រំក្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( រងរបួសបាក់ជើងខាងស្ដាំ រលាត់ក្បាល,ដៃជើង))។ ចំណែកអ្នកលក់ការ៉េមជិះម៉ូតូបង្កឈ្មោះ នូ ពៅ ភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិប៉ាហ៊ីក្បូង សង្កាត់ប៉ៃលិន ក្រុង ខេត្តប៉ៃលិន(រងរបួសស្រាល) ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៍ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1B27,85។ ក្រោយពីសមត្ថកិច្ចជំនាញវាសវែងរួចម៉ូតូមួយគ្រឿងរបស់ជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់ផ្នែកជំនាញយកទៅរក្សាទុកនៅអធិកានគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

Loading...