បុរសចំណាស់ម្នាក់ស្លាប់ដោយសារក្អួតធ្លាក់ឈាមក្រោយពេលហូបភេសជ្ជៈគោជល់

ភ្នំពេញ៖ បុរសម្នាក់បានក្អូតធ្លាក់ឈាមរហូតដល់ស្លាប់ភ្លាមៗក្រោយពេលដឹកដល់មន្ទីពេទ្យ។
បុរសដែលបានស្លាប់នោះមានឈ្មោះ សុខ ភារម្យ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងសំណង់ រស់នៅម្នាក់ឯងក្នុងបន្ទប់ជួល ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតនៅខ្មែរកម្ពុជាក្រោម។

បើយោងតាមប្រភពនៅនឹងកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៣រសៀលថ្ងៃទី១២ សីហា ឆ្នាំ២០១៥ គេឃើញបុរសខាងលើ អង្គុយជក់បារី និងហូបភេសជ្ជ:គោជល់អស់១កំប៉ុងនៅក្នុងហាងកាហ្វេក្រុងខ្មែរនៅក្បែរផ្ទះជួលរបស់ខ្លូន ហើយបុរសនោះបានជជែកគ្នាលេងជាមួយមិត្តភក្តិជាធម្មតា លុះក្រោយមកបន្តិចស្រាប់តែ បុរសនោះមានអាការ: ក្អកក្អួតធ្លាក់ឈាម ឃើញសភាពមិនស្រួល អ្នកនៅហូបកាហ្វេក្បែរនោះ នាំគ្នាដឹកបុរសនោះតាមម៉ូតូ ទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ប៉ុន្តែជាអកុសលបុរសរូបនោះបានស្លាប់នៅពេលដែលនាំទៅដល់មន្ទីពេទ្យ។ ប្រភពបានបន្តថា បុរសខាងលើជាបុរសពោះម៉ាយ ហើយមានជំងឺរ៉ាំរ៉ៃប្រចាំកាយផងដែរ។

បច្ចុប្បន្នសាកសពរបស់បុរសខាង់លើត្រូវបានសាច់ញាតិដឹកយកទៅតំកល់ទុកនៅវត្តពោធិចិនតុង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *