បុរសជនជាតិចិនស្រវឹងស្រាបើករថយន្តTUNDRAបត់ផ្លូវយ៉ាងលឿនជ្រុលទៅកៀររថយន្តតាក់ស៊ីម៉ែត្រក្រុមហ៊ុនchoice រងការខូចខាត

ភ្នំពេញ៖ រថយន្តTUNDRA មួយគ្រឿងបើកបរដោយបុរសជនជាតិម្នាក់ស្រវឹងស្រាជោគជាំ បានបើកបត់ចូលសណ្ឋាគារតារាអ៊ែផត ក្នុងល្បឿនលឿនជ្រុលទៅកៀររថយន្តតាក់ស៊ីម៉ែត្រក្រុមហ៊ុនchoice រងការចូតខាតទាំងសងខាង។ ហេតុការណ៍នេះកាលពីវេលាម៉ោង ១០ និង ៤០ នាទី យប់ថ្ងៃទី ១៣ សីហា ២០១៥ នៅមុនសណ្ឋាគារតារាអ៊ែរផត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមប្រពភពីកន្លែងកើតហេតុបាន អោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តTUNDRA ពណ៍ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2S-0899 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី រួចបត់ចូលច្រកសណ្ឋាគារតារាអ៊ែរផត លុះមកដល់មុខសណ្ឋាគារ រថយន្តបានបួងចង្កូតបត់ស្តាំយ៉ាងលឿន ក៏ជ្រុលទៅកៀរ ជាមួយរថយន្ត រថយន្តហីុយ៉ាន់ដាយតាក់ស៊ីម៉ែត្ររបស់ក្រុមហ៊ុនchoice ដែលចតស្ងៀមនៅលើខឿនផ្លូវ បណ្តាលអោយរថយន្តតាក់ស៊ី រងការខូចខាតមួយចំហៀងខាងឆ្វេង រីឯរថយន្តTUNDRA រងការខូតខាតផ្នែកខាងមុខចំហៀងខាងស្តាំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅអត្តរាគមន៍ តែភាគីទាំង២សុំចចារគ្នាសិន តែការចចារយ៉ាងណាក៏មិនត្រូវរ៉ូវគ្នាដែរ ព្រោះបុរសជនជាតិម្នាក់នោះគិតតែលើដៃសំពះ រហូតមិនគិតនិយាយរឿងសំណងនោះទេ ទើបសមត្ថកិច្ចយករថយន្តទាំង២ គ្រឿង ទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរងចាំដំណាងរថយន្តមកដោះស្រាយ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *