បុរសជនអនាថាសង្ស័យស្រវឹងទៅអង្គុយកណ្តាលថ្នល់ទីសា្ងត់ ត្រូវរថយន្តកិនធ្លាយខួរ

ភ្នំពេញ ៖ បុរសជាជនអនាមិនស្គាល់អត្តសញ្ញាណវ័យជាង៣០ឆ្នាំមា្នក់ ទៅអង្គុយនៅកណ្តាលថ្នល់កន្លែងទីងងឹត ត្រូវរថយន្តមិនចាំម៉ាក១គ្រឿងក្នុងល្បឿនលឿន ។ ប្រទះបុកកិនយ៉ាងពេញទំហឹង បណ្តាលឱ្យបែកក្បាលធ្លាយខួររយះមុខមាត់ សា្លប់បាត់បង់ជីវិតគួអាណោចអធម្មមើលលែងស្គាល់ ។ នៅលើកំណាត់ផ្លូវជាតិលេខ៥៩៨ មុខហាងផ្គត់ផ្គង់គ្រឿងសំណង់និងគ្រឿងអគ្គិសនី ស្ថិតក្នុក្រុមទី៤ ភូមិទី៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ហើយរថយន្តបើកគេចបាត់ បន្សល់ទុកការភ្ញក់ផ្អើលកលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៥នេះ ។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថា ករណីហេតុការណ៏គ្រោះថា្នក់ចរាចរណ៏គួអាណោចអធម្មនេះ គឺកើតឡើងខណពេលគេឃើញបុរសជនអនាមិនស្គាល់អត្តសញ្ញាណរូបនោះ អត់អាវមានស្លៀកតែខោខ្លីប៉ុណ្ណោះ ។ ទៅអង្គុយមា្នក់ឯងនៅកណ្តាលថ្នល់ទីងងឹតកន្លែងកើតហេតុខាងលើ ។ ក្រោយបន្ទាប់មកស្រាប់តែឃើញមានរថយន្តមិនចាំម៉ាក១គ្រឿង បើកក្នុងល្បឿនលឿនប្រទះបុកកិនយ៉ាងពេញទំហឹង បណ្តាលឱ្យបែកក្បាលធ្លាយខួររយះមុខមាត់ សា្លប់បាត់បង់ជីវិតនៅកណ្តាលថ្នល់ភា្លមៗតែម្តង ហើយរថយន្តបង្កបើករត់គេចទៅបាត់ស្រមោល ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុអះអាងឲ្យដឹងថា បុរសជនអនាថាខាងលើនេះគេតែងតែឃើញផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយដើរទៅវិញទៅមកនៅចំណុចខាងលើនោះ ដោយមិនដឹងថាស្នាក់នៅកន្លែងណាពិតប្រាកដនោះទេ ។ ក្រោយកើតហេតុសាកសពបុរសជនរងគ្រោះ(ជនអនាថា)នោះ ត្រូវបានសមត្ថកិច្ចអាជា្ញធរមូលដា្ឋន ដឹកនាំយកទៅតម្កល់នៅក្នុងវត្ត(ទួលអស់លោក) រង់ចាំសាច់ញាតិមកទទួលយក ប្រសិនបើគា្ននទេនិងត្រូវបូជាតែម្តង ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *