បុរសជាងថតរូបកំពុងអង្គុយផឹកស៊ីនៅមុខផ្ទះ ត្រូវរថយន្តបុកស្លាប់១របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសដែលគេស្គាល់ថាជាជាងថតរួបនៅវត្តភ្នំមា្នក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗបន្ទាប់ពីត្រូវរថយន្តមួយគ្រឿងបើកបុក ពេលកំពុង អង្គុយផឹកស៊ីនៅមុខផ្ទះ តាមបណ្តោយផ្លូវលេខ ៩៣ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ទួល សង្កែរ ខណ្ឌ័ប្ញស្សីកែវ ។ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩.៣០នាទីយប់ថ្ងៃទី ២៧ខែធ្នូឆ្នាំ២០១៥ ។
ជនរងគ្រោះដែលត្រូវរថយន្តបើកបុកស្លាប់នោះ ឈ្មោះហុង ថន អាយុ មុខរបរជាអ្នកថតរូបនៅវត្តភ្នំ ស្នាក់នៅផ្ទះជួលម្តុំកន្លែងកើតហេតុ ស្រុកកំណើតឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។ រីឯជនរងគ្រោះដែលសំរាកព្យាបាលនៅមន្ទីរពេទ្យ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ។ ចំណែករថយន្តបង្ករ ម៉ាក(កាមរីឆ្លាម) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-5306 អ្នកបើកបររត់គេចខ្លួនបាត់ ក្រោយពេលបើកបុកមនុស្សស្លាប់ភ្លាមៗ ។
បើតាមសាក្សីនៅកន្លែងកើតហេតុ ឱ្យដឹងថា មុនពេលកើតហេតុគឺមានបុរស២នាក់ បាននាំគ្នាអង្គុយផឹកស៊ីនៅលើតុមុខផ្ទះជួលរបស់ខ្លួន លុះដល់វេលាម៉ោងកើតហេតុខាងលើ ។ស្រាប់តែមានបុរសម្នាក់បានបើករថយន្តបំរុងបត់ចូលផ្ទះ តែទំនងជាន់ហ្គែរច្រឡំស្មានថាជាហ្វ្រាំង ក៏ជ្រុលទៅបុករះបុរសជនរងគ្រោះ ដែលកំពុងអ្គុយផឹកទាំង២នាក់ពេញទំហឹង ។ បណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវ បានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយរថយន្តបង្កបានជ្រុលទៅបុកគូទរថយន្ត(សាំយុង) ពាក់ស្លាកលេខ ភ្នំពេញ AA-4208 រងការខូចខាតបន្ថែមទៀត តែខាងម្ចាស់រថយន្ត ស៊ាំងយ៉ុងមិនបាន ប្តឹងទាមទាការខូចខាតទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដា្ឋន បានចុះទៅធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុ និងសហការជាមួយជំនាញយករថយន្តទៅរក្សាទុកនៅការិយាល័យចរាច រណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំសោះស្រាយ នាពេលក្រោយ ចំណែកសពបុរសរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិឱ្យមក ទទួលយកទៅធ្វើបុណ្យឯស្រុកកំណើតតាមប្រពៃណី ៕

2015_12_28_07_41_40

Loading...

Leave a Reply

Your email address will not be published. Required fields are marked *