បុរសជាងសំយ៉ាបផ្ទះពោះម៉ាយកូន៣ ចងកសម្លាប់ខ្លួនសង្ស័យមានវិបត្តិ

ភ្នំពេញ៖ បុរសពោះម៉ាយជាជាងសំយ៉ាបផ្ទះមា្នក់ ត្រូវបានគេប្រទះឃើ ញសាកសពសា្លប់បាត់បង់ជីវិតដោយសា ចងកនិងក្រម៉ាភ្ជាប់និងបង្កាន់ដៃជណ្តើរ ធ្វើអត្តឃាតខ្លួនឯង នៅក្នុងបន្ទប់ផ្ទះជួលលេខ១៦Eo ផ្លូវលេខ១៥ កែងនិងផ្លូវលេខ១៩ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង១០នាទីព្រឹក ថ្ងៃទី២៧ខែតុលាឆ្នាំ២០១៥នេះ ។
ប្រភពប៉ូលិសមូលដា្ឋនឱ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនឯងនោះ ឈ្មោះកុក វិចិត្រ្ត អាយុ២៧ឆ្នាំ មុខរបរជាងសំយ៉ាបផ្ទះ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ដែលថៅកែជួលឲ្យស្នាក់នៅជាមួយជាងផ្សេងៗទៀត ។
បើតាមសំដីបុរសឈ្មោះធៀម ចន្ធូ មុខរបរជាងសំយ៉ាបដែលស្នាក់នៅជាមួយគា្នបានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះជាបុរសពោះម៉ាយមានកូន៣នាក់ ដែលបានលែងលះជាមួយប្រពន្ធដើមច្រើនឆ្នាំមកហើយ ។ សព្វថ្ងៃនេះបុរសរងគ្រោះបានមានទំនាក់ទំនងជាមួយនារីម្នាក់ទៀត តែគាត់មិនស្គាល់ឈ្មោះនារីរូបនោះឡើយ ។ ហើយនៅយប់កើតកើតហេតុនេះដែរគាត់បានឃើញបុរសរងគ្រោះបានតេទូរសព្ទ័ទំនាក់ទំនង ជាមួយនារីដែលគាត់ស្រលាញ់នោះដោយតេច្រើនដងមិនលើកលុះពាក់ កណ្តាលយប់ក៏នារីដែលជនរងគ្រោះស្រលាញ់នោះបានតេមករកជនរងគ្រោះវិញដោយគាត់បាន និយាយគ្នាយ៉ាងយូរតែមិនដឹងនិយាយពីបញ្ហាអ្វីនោះទេដោយយប់ជ្រៅពេកគាត់(ធៀប ចន្ធូ) ក៏ចូលទៅដេកលក់មុនទៅលុះពេលគាត់ភា្ញក់ពីតំណេកវិញនាវេលាម៉ោង៦ព្រឹក ក៏ស្រាប់តែប្រទះឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួន នៅនិងបង្កាន់ដៃជណ្តើស្លាប់បាត់តែម្តង។
បន្ទាប់ពីមានហេតុការណ៍ភ្ញាក់ផ្អើលរួចមកកម្លាំងសមត្ថកិច្ចបានបង្កើតគណៈកម្មការចំរុះធ្វើកោសល្យវិច័យដោះអះអាងថាជនរងគ្រោះរូបនោះពិតជាធ្វើអត្តឃាត់ចងក សម្លាប់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា៕

2015_10_27_06_00_17

2015_10_27_06_00_17_1

2015_10_27_06_00_17_2

2015_10_27_06_00_17_4

2015_10_27_06_00_17_5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *