បុរសដែលបានបាញ់ប្រពន្ធ ត្រូវចាប់ខ្លួនបានហើយ នៅព្រំដែនប្រទេសឡាវ

ខេត្តស្ទឹងត្រែង ៖ បុរសជនសង្ស័យ ដែលបានទាញកាំភ្លើង AK បាញ់ប្រពន្ធខ្លួនឯង ត្រូវគេចាប់ខ្លួនបានហើយនៅរសៀលថ្ងៃនេះ ក្នុងទឹកដីប្រទេសឡាវ ក្បែរនឹងព្រំដែនកម្ពុជា។

តាមសេចក្តីរាយការណ៍ បុរសជាទាហានព្រំដែនរូបនោះ ត្រូវចាប់បញ្ជូនមកកាន់ប្រទេសកម្ពុជាវិញហើយ ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ សីហា កន្លងទៅ មានករណីប្រើកាំភ្លើងបាញ់ទៅលើស្ត្រីម្នាក់បណ្តាលឲ្យដេកដួលទៅក្នុងថ្លុកឈាម នៅចំណុចភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ដោយសារតែរឿងប្រចណ្ឌ។ អ្នកដែលបាញ់នោះ ត្រូវគេដឹងថា គឺជាប្តីជនរងគ្រោះ មានឈ្មោះ នៅ សារឹម អាយុ៤៣ឆ្នាំ មានមុខងារជាយោធាការពារព្រំដែន នៅវរៈសេនាតូចលេខ១០១ នៃកងអនុសេនាធំលេខ៣។

យោងតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុប្រពន្ធបានឆែកទូរស័ព្ទប្ដី ក៍ឃើញសារមានប្រើពាក្យ បង, អូន ។ ឃើញដូច្នោះខឹងពេកដោយភ្លើងប្រចណ្ឌ ក៍ស្ទុះទៅធាក់ប្ដីមួយជើងរួចក៍ដើរចេញទៅក្រៅផ្ទះ។ ក្រោយមកពេលត្រឡប់មកវិញ ក៍មានការប៉ះទង្គិចសម្ដីគ្នាទៀត ហើយបុរសជាប្ដីក៍បានទាញកាំភ្លើងAK ស្វ័យបត់ បាញ់ប្រពន្ធមួយគ្រាប់ ធ្លាយពីដោះដល់បំពង់.ក បណ្ដាលឲ្យដេកស្ដូកស្តឹងក្នុងថ្លុកឈាម រួចគេចខ្លួនបាត់៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *