បុរសទំនើង២ក្រុម៤នាក់ស្រវឹងដូចគ្នា កើតជម្លោះដេញវាយតប់តាមផ្លូវផ្អើលប៉ូលិសឃាត់ខ្លួន

ភ្នំពេញ ៖ បុរសសា្ទវដែលសង្ស័យស្រវឹងផ្ទុះជម្លោះហឹង្សា ជិះម៉ូតូដេញតាមវាយតប់គ្នាលើកំណាត់ផ្លូវ២៧១ មុខហាងម៉ាត FIMALY ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនចំនួន២ក្រុម៤នាក់ ។ បង្កការភា្ញក់ផ្អើលដល់កម្លាំងសមត្ថកិច្ចប៉ូលិសមូលដ្ឋាន ធ្វើអន្តរាគមន៏ឃាត់ខ្លួន បញ្ជូនទៅសាកសួរបំភ្លឺនៅប៉ុស្ត៍រដ្ឋបាលនគរបាល(ផ្សារដើមថ្កូវ) កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២១កុម្ភៈ២០១៦ ។ ។
បុរសសា្ទវ ស្រវឹងផ្ទុះជម្លោះហឹង្សា២ក្រុម៤នាក់នោះ ភាគីមា្ខងមានគ្នា២នាក់១ឈ្មោះសូ ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងឈ្មោះឡាយ សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ ៥៧ប៉េអឺ ក្រុម២០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ជិះម៉ូតូម៉ាក(ហុងដាឌ្រីម) ពណ៌ខ្មៅ២គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1CW5399 និង១គ្រឿងទៀតពាក់ស្លាកលេខ ភ្នំពេញ1FA3150 ។ ឯភាគីម្ខាងទៀតមានគ្នា២នាក់ដែរ ឈ្មោះសោម ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅផ្ទះលេខ២៤ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងឈ្មោះសុត ទីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរនៅផ្សារដើមគរ ស្នាក់នៅ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជិះម៉ូតូធំម៉ាកXR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CK8019មួយគ្រឿងឌុបគា្ន ។
តាមសម្ដីភាគី ខាងម៉ូតូធំម៉ាកXR និយាយថា រូបគេមានគ្នាពីរបងប្អូនជីដូនមួយ បានចេញពីកម្មវិធីផ្ទះបងប្អូននៅម្ដុំក្រុងតាខ្មៅ ខេត្តកណ្តាលគោលបំណងត្រលប់ទៅផ្ទះវិញនៅម្ដុំផ្សារដើមគរ បានជិះម៉ូតូធ្វើដំណើរ តាមផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ។ ដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរស២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ២គឿង ជិះតាមបំបុកម៉ូតូរបស់គាត់ពីក្រោយបណ្ដាលឲ្យអោយដួល រួចបង្សកម្មភាពវាយប្រតាយប្រតប់គ្នាតែម្តង របួសដាច់មុខមាត់តិចតួច ។
ដោយឡែកគាគីមា្ខងទៀតម៉ូតូ (ហុងដាឌ្រីម)វិញអះអាងថា រូបគេមានគ្នាពីរនាក់ ជិះម៉ូតូ២គ្រឿងចេញពីផឹកស៊ីនៅច្បាអំពៅ ធ្វើដំណើរតាមផ្លូវ ២៧១ទិសដៅ ពីត្បូងទៅជើង ។ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែខាងម៉ូតូធំដែលជិះគ្នា២នាក់ បានយកមួកការពារសុវត្ថិភាពវាយទៅខាងគេមុន ទើបពួកគេខឹង ក៏ជិះម៉ូតូដេញតាមវាយវិញទៅ ។
ទោះបីជាបែបណាខណពេលសមត្ថកិច្ច សាកសួររួច ភាគីជម្លោះទាំងពីក្រុមបានដាក់ពាក្យបណ្តឹងចោទប្រកាន់គ្នាទៅវិញទៅមក ដោយខាងម៉ូតូធំប្តឹងទៅខាងម៉ូតូហុងដាឌ្រីម ពីបទវាយប្លន់យកខ្សែក ។ ចំនែកខាងម៉ូតូហុងដាឌ្រីមទាំងពីរគ្រឿង ប្តឹងទៅខាងម៉ូតូធំ ពីបទបង្កររបួសស្នាមទៅលើពួកគេ ។ ករណីខាងលើនេះ ដោយសារសំរបសំរួលគ្នាមិនត្រូវ ក្រុមភាគីជម្លោះទាំងពីរ៤នាក់ ព្រមទាំងម៉ូតូទាំង៣គ្រឿង ត្រូវបានប៉ូលិសប៉ុស្ត៏កសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចំណាត់ការដោះស្រាយបន្ត ៕

2016_02_22_10_30_43_1

2016_02_22_10_30_43_2

2016_02_22_10_30_43_3

2016_02_22_10_30_43_4

Loading...

Leave a Reply

Your email address will not be published. Required fields are marked *