បុរសធ្លក់ខ្លួន​ពិការ​ដៃ​ជើង​​ក្នុង​ការ​ងារ​​ដោយ​សា​រឆក់​ខ្សែ​ភ្លើង​ ​ដង្ហោយ​ហៅ​​រក​សប្បុរស​ជន​​

​ភ្នំពេញ ៖បុរសអតីត​ជាបុគ្គលិកក្រុមហ៊ុនអគ្គីសនីវត្តស្លែងមា្នក់ ដែលធា្លក់ខ្លួនពិការដៃជើងក្នុង​ឧប្បត្តហេតុឆក់ចរន្តភ្លើង បណ្តាលឱ្យរងរបួសធ្ងន់​ខ​ណ:​ដែលកំពុងបំពេញការងារ ស្ថិតនៅក្បែរវត្តត្រពាំងសិលា ភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីវេលាម៉ោង៣​និង៣០នាទី​ថ្ងៃទី១​៤​ខែសីហាកន្លងមកឆ្នាំ២០១៥ ដែល​រថយន្ត​សាមុយដឹកបញ្ជូនទៅ ជួយធ្វើការសង្រ្គោះនៅមន្ទីរពេទ្យរុស្សី ។ រួចត្រូវបាន​ខាងក្រុមហ៊ុនអគ្គីសនី​បញ្​ជូន​ បន្តទៅសង្រ្គោះព្យាបាលនៅប្រទេសវៀតណាម អស់រយះពេលជាង១ខែហើយនោះ  ឥឡូវនៅមានជីវិតជាធម្មតា តែជ​នរងគ្រោះជួបនូវវិប្ប​ដិ​សេ​រីអស់​មួយជីវិត ដោយភាព​ពិការដៃជើងខាងឆ្វេងរស់ទាំងត្រដរ ក្នុងស្ថានភាពគ្រួសារក្រលំបាក ។

បុរសអតីត ​ជាបុគ្គលិកក្រុមហ៊ុនអគ្គីសនីវត្តស្លែង ដែលធា្លក់ខ្លួនពិការដៃជើងក្នុង​ឧប្បត្តហេតុឆក់ចរន្តភ្លើង ខណ:​ពេល​​កំពុងបំពេញការងារនោះ  ​ឈ្មោះឃឹម ផានិត  អាយុ២៥ឆ្នាំ ​មានប្រពន្ធឈ្មោះវី ស្រីនិច អាយុ២៤ឆ្នាំ មុខរបរអតីតជាកម្មកររោងចក្រ  ឥឡូវទើបសម្រាលកូនខ្ចី រស់នៅភូមិគោ​ក​ខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ថ្វីត្បិតតែពេលនេះបុរសរងគ្រោះ​ ចាកផុតពីសេចក្តីស្លប់នៅមានជីវិត​ក៏ពិតមែន ក៏ប៉ុន្តែ​​ស្នាមរបួសមិនទាន់បានជាសះនៅឡើយទេ បច្ចុប្បន្នកំពុង​​ប​ន្ត​ការព្យាបាលនៅផ្ទះ ខណ:​ក្រុមគ្រួសារក្រក្សត់ខ្វះខាត ដែលបុរស​រងគ្រោះរូបនោះ ដង្ហោយហៅរកជំនួយមនុស្សធម៌ពីសប្បុរសជន ជួយដល់​រូប​គា​ត់​ ។

​គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ បុរសខាងលើ ជួបនូវឧប្បត្តិហេតុ ឆក់ខ្សែភ្លើង ពេលដែលកំពុងបំពេ​ញ​ភា​​រ​កិច្ចរបស់ខ្លួន ជាជាងភ្លើងរបស់ក្រុមហ៊ុនអគ្គីសនីវត្តស្លែង ។ ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរជនរងគ្រោះ ត្រូវបានខាងក្រុមហ៊ុនអគ្គីសនី បញ្ជូន​ចេញ​ពីមន្ទីរពេទ្យរុស្សី បន្តទៅសង្រ្គោះនៅប្រទេសវៀតណាម ។ ពេលនេះទោះជាជនរងគ្រោះនៅមានជីវិតបន្តរស់ក៏ដោយ តែអ្វីដែលធ្វើឱ្យឆាក​ជីវិត​ជួប​នូវវិប្បដិសេរី និងធ្វើឱ្យជីវិតជួបនូវសោកសង្រេងនោះ ជនរងគ្រោះធ្លាក់ខ្លួន ពិការដៃឆ្វេង-ជើងឆ្វេង ដាច់ទាំងស្រុងតែម្តង ។ ហើយពេលនេះ ជនរង​គ្រោះ បន្តសម្រាកព្តាបាល មុខរបួសនៅផ្ទះ បន្ថែមទៀត ទាំងសភាព សោកសង្រេងក្រោមជីវភាពក្រក្សត់ ។

តាមអ្នកភូមិរស់នៅក្បែរខាង​​​ឱ្យដឹងថា ពេលនេះគ្រួសារជនរងគ្រោះ ខណ:ដែលប្តីជួបគ្រោះថ្នាក់ធ្លាក់ខ្លួនជាមនុស្សពិការ ហើយកំពុងតែ​បន្ត​សម្រា​ក​ព្យា​បា​លនៅផ្ទះទៀតនេះ ​ប្រពន្ធក៏​គ្រប់ខែឆ្លងទន្លេទៀត ។ ជាហេតុធ្វើឱ្យជីវភាពក្នុងគ្រួសារ កាន់តែជួបប្រទះកាលំបាក​កាន់តែក្លាំង មើលទៅគួរ​ឱ្យស្រ​ង៉េះស្រង៉ោចជាពន់ពេក ។ តែដោយសារមើលឃើញនូវទុក្ខវេទនារបស់គ្រួសារខាងលើ ត្រូវបានអ្នកភូមិរស់នៅក្បែរខាង ក៏ដូចជាសមត្ថកិច្ច មូលដ្ឋាន ជួយឧបត្ថម្ភតាមកំលាំងសុទ្ធាជ្រះថ្លា តិចក្តីច្រើនក្តីដល់គ្រួសារកំសត់ខាងលើនោះ ។

2015_10_16_06_34_55

Loading...

Leave a Reply

Your email address will not be published. Required fields are marked *