បុរសពិការខ្មែរម្នាក់ ត្រូវបានជួយសង្រ្គោះ នៅប្រទេសចិន

ភ្នំពេញ ៖ តាមការណែនាំ របស់ក្រសួងការ បរទេសកម្ពុជា ស្ថានទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយ អាជ្ញាធរចិន និងអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ជួយសង្រ្គោះ បុរសពិការ (គ ថ្លង់) ខ្មែរម្នាក់នៅខេត្ត Heilongjiang ។

តាមការឲ្យដឹង ពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះថា បុរស ពិការខ្មែរនោះ មានឈ្មោះ ឆាយ គ្រីន អាយុ ២៥ឆ្នាំ មានទីលំនៅភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នឹងត្រូវមកដល់ប្រទេសកំណើតវិញ នៅថ្ងៃទី២៦ ខែធ្នូ ស្អែកនេះ នៅម៉ោង ១២យប់នៅ ព្រលានយន្តហោះ ខេត្ត សៀមរាប ។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ នឹងជួយសម្រួលបញ្ជូន បុរសពិការ ឆាយ គ្រីន បន្តពីខេត្តសៀមរាប មកខេត្ត ព្រៃវែង ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *