បុរសពោះម៉ាយម្នាក់ក្នុងបន្ទុក មកលោតទឹកពីលើ ស្ពានជ្រោយចង្វា

ភ្នំពេញ ៖ បុរសពោះម៉ាយ មានកូន ៣នាក់ ក្នុងបន្ទុក បានលោតទឹកទន្លេ ពីលើស្ពានជ្រោយចង្វា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ តែមិនទាន់ស្លាប់ កំពុងស្ថិតនៅក្នុង បន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកាល់ម៉ែត ដោយអត់ទាន់និយាយស្តីអ្វី បាននៅឡើយទេ ។
បុរសម្នាក់នោះ មានឈ្មោះ ប៊ុន ចំរើន អាយុ ៥២ឆ្នាំ ជាបុរសពោះម៉ាយ មានកូន ៣នាក់ រស់នៅក្នុង សង្កតា់ផ្សារដើមគរ ខណ្ឌទួលគោក ហើយមិនទាន់មាន ប្រភពណាមួយ បញ្ចាក់ពីមូលហេតុ នៃការចង់ស្លាប់ ដោយការលោតទឹកនោះទេ ព្រោះសាមីខ្លួន កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះ ដោយដាក់ខ្យល់ អុកស៊ីហ្សែន ជំនួយដល់ការដកដង្ហើម។ ក្រុមគ្រូពេទ្យ បានឲ្យដឹងថា ជនរងគ្រោះ ស្ថិតក្នុងស្ថានភាព គ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយនៅទីនោះ មានបងស្រីម្នាក់គត់ បានមកកំដរ ៕

IMG-8

Loading...

Leave a Reply

Your email address will not be published. Required fields are marked *