បុរសមានសតិមិនប្រក្រតី ស្រវឹងស្រា យកក្រមាចងកសម្លាប់ខ្លូន

ខេត្តកំពង់ចាម៖ បុរសមានសតិមិនប្រក្រតីម្នាក់ អាយុ៣៣ឆ្នាំ ផឹកស្រាស្រវឹង បានយកក្រមាចងកសម្លាប់ខ្លួន មិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលារសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូរាំងឪ ។

សមត្ថកិច្ចបានប្រាប់ថា បុរសជាជនរងគ្រោះឈ្មោះ ខឿន ហឿន អាយុ៣៣ឆ្នាំ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ដោយក្រមាបង់ក ពណ៌បៃតង នៅចំណុចដើមស្វាយមុខផ្ទះរបស់ខ្លួន ភូមិថ្មីសែនជ័យ ឃុំទួលសូភី ស្រុកអូរាំងឪ ។

សមត្ថកិច្ចបន្តថា តាមការបំភ្លឺរបស់ឈ្មោះហេង ខុម អាយុ៤៧ឆ្នាំ ត្រូវជាម្តាយមីង ដែលនៅផ្ទះជាមួយគ្នា បានរាយការណ៍ប្រាប់ថា នៅវេលាម៉ោងប្រហែលជាង២រសៀល ថ្ងៃទី១៧ ខែមិថុនា ឈ្មោះ ខឿន វឿនមកពីធ្វើកម្មករសំណង់ហើយស្រវឹងស្រា រួចទារកបាយហូប ពេលនោះ គាត់(ហេងខុម) ក៏ចូលទៅដួសបាយអោយ នៅពេលលើកបាយមក ស្រាប់តែឃើញ ខឿន វឿន ចងក ស្លាប់នៅលើដើមស្វាយមុខផ្ទះតែម្តង ។

ប្រភពព័ត៌មានពីអ្នកស្រុកក្នុងភូមិបានបំភ្លឺថា ឈ្មោះខឿន វឿន គឺជាមនុស្សមិនសូវគ្រប់សតិ ។ ក្រោយទទួលបានដំណឹង សមត្ថកិច្ចជំនាញបានចុះពិនិត្យ ហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។ សពត្រូវប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ses (4)

ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *