បុរសមិនទាន់ស្គាល់អត្តសញ្ញាណធ្វើអត្តឃាតនៅខ្ទមអ្នកតាចិន វត្តសំពៅមាស

ភ្នំពេញ៖ បុរសម្នាក់ដែលគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះ ត្រូវគេប្រទះឃើញធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនស្ថិតនៅក្នុងខ្ទមអ្នកតាចិន ក្នុងវត្តសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែលចុះពិនិត្យកន្លែងកើតហេតុឲ្យដឹងថា សពនៅពុំទាន់ស្គាល់អត្តសញ្ញាណទេ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ ស្លៀកខោខូវប៊យពណ៌ខៀវជើងវែង ពាក់អាវយឺតពណ៌កាហ្វេ ដៃខ្លី ។

សមត្ថកិច្ចធ្វើកោសល្យវិច្ច័យ និងសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មអ្វីឡើយ។ បច្ចុប្បន្នសពត្រូវបានអាជ្ញាធរមូលដ្ឋានរៀបចំដឹកទៅបូជានៅវត្តឫស្សីសាញ់ ខណ្ឌដង្កោ ៕

rre wee

Loading...