បុរសម្នាក់កាន់ដបសាំងយកទៅចាក់ម៉ាស៊ីកាត់ស្មៅ ស្រាប់តែដើរទាក់ខ្សែដួលបណ្ដាលឲ្យសាំងស្រោចខ្លួន រួចទៅប៉ះភ្លើងចង្ក្រាន ឆាបឆេះលើខ្លួនបានឪពុកជួយទាន់ពេល

ខេត្តប៉ៃលិន៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដោយសារតែបុរសរួបនោះបានជិះម៉ូតូទៅទិញសាំង យកមកចាក់ម៉ាស៊ីកាត់ស្មៅស្រាប់តែដើរកាន់ដបសាំង ក៏ដើរទៅកន្លែងម៉ាស៊ីកាត់ស្មៅ ដើម្បីយកសាំងទៅចាក់ក្នុងម៉ាស៊ីកាត់ស្មៅ កំពុងតែទៅ ក៏ទាក់ខ្សែដួលស្រាប់តែដបសាំងដែលកាន់នៅ និងដៃបានស្រោចពីលើខ្លួនបណ្ដាលឲ្យប៉ះភ្លើងចង្ក្រាននៅជិតនោះក៏ឆាបឆេះទៅលើអាវស្រែកឲ្យប្រពន្ធជួយតែសំណាងល្អឪពុកបង្កើតជនរងគ្រោះគាត់កំពង់បោកខោអាវនៅជិតពាងទឹកក៏កាន់រត់យកទឹកចាក់ពីលើហើយយកខោអាវដែលសើមទៅជិតពាងយកមកដាក់ពីលើជនរងគ្រោះសំណាងល្អមិនបាត់បង៉ជីវិត បច្ចប្បន្នជនរងគ្រោះសំរាកនៅពេទ្យបង្អែកខេត្តប៉ៃលិន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅផ្ទះជនរងគ្រោះនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

ជនរងគ្រោះឈ្មោះគឹម សារឿន ភេទអាយុ៣៥ឆ្នាំមុខរបរកម្មករ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន(រលាកពងបែក)

បើតាមជនរងគ្រោះបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានសុំលុយពីប្រពន្ធ ទៅទិញសាំងយកមកចាក់ក្នុងម៉ាស៊ីកាត់ស្មៅ ពេលបានលុយពី ប្រពន្ធក៏ជិះម៉ូតូទៅទិញសាំង ពេលត្រឡប់មកពីទិញសាំងបាន១លីត្រវិញ ក៏ដើរទៅកន្លែងទុកម៉ាស៊ីកាត់ស្មៅនៅជិតពាងទឹក ពេលកំពងធ្វើដំណើរស្រាប់តែទាក ខ្សែដួល ស្រាប់តែសាំងដែលនៅក្នុងដបបានស្រោចទៅលើអាវនិងខ្លួនកាត់ តែកម្មអកុសលអ្វីស្រាប់តែសាំងនោះជះទៅប៉ះចង្ក្រានដែលនៅជិតនោះបណ្ដាលឲ្យឆាបឆេះទលើខ្លួនកាត់។

ជនរងគ្រោះបានបន្តថា ពេលកំពង់តែឆាបឆេះកាត់ក៏ស្រែកឲ្យបងប្អូននិងប្រពន្ធជួយ តែសំណាងល្អ ស្រាប់តែឪពុកបង្កើតរបស់គាត់ៗកំពុងបោកខោអាវនៅជិតពាងទឹកក៏លឺ រត់មក កាន់ទាំងធុងដាក់ទឹកយកមក ជះទឹកនោះទៅលើរូបកាត់ បន្ទាប់មកប្រពន្ធរបស់ក៏រត់ទៅយកខោអាវដែលសើមមកដាក់ពីលើខ្លួនកាត់ អស់រយៈ១សន្ទុះ , ភ្លាមៗក្រោយមក ក្រុមគ្រួសារកាត់ឃើញពងបែកហើយហើមមុខនាំគ្នា ក៏ដឹកកាត់តាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ នាគខៀវជាយដែន

Loading...