បុរសម្នាក់កែឆ្នៃគ្រាប់យុទ្ធភ័ណ្ឌបណ្តាលអោយផ្ទុះស្លាប់

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ ក្រោយពីកែឆ្នៃគ្រាប់យុទ្ធភ័ណ្ឌបណ្តាលអោយផ្ទុះ នៅថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង១២ និង ៤៥ នាទីនៅចំនុចភូមិ ត្រពាំងព្រលិត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាតភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។

សមត្ថកិច្ចជំនាញបានរកឃើញ បំនែក អំបែងគ្រាប់ មួយចំនួន(បន្សល់ទុក នៅជិតកន្លែងកើតហេតុ)។

តាមកូនបង្កើតរបស់ជនរងគ្រោះឈ្មោះយន ថានុង អាយុ ២៥ឆ្នាំបានបំភ្លឺថានៅអំឡុងប្រហែលជាងដប់ឆ្នាំមុនជនរងគ្រោះបានបង្កើតសិប្បកម្មកែរឆ្នៃគ្រឿងយន្តកសិកម្មលក្ខណះគ្រួសារលុះដល់ថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត បានយកគ្រាប់ប្រភេទពុំស្គាល់ ហើយបានយកម៉ូទ័រមកអាកាត់កែឆ្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន ខណះពេលនោះស្រាប់តែផ្ទុះគ្រាប់នោះ ជាបំណែកបណ្ដាលឲ្យត្រូវជនរងគ្រោះស្លាប់ដាច់សាច់ខ្ទៀតជាបំណែកនៅជុំវិញកន្លែងកើតហេតុ ។

សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...