បុរសម្នាក់ខឹងម្តាយស្តីបន្ទោសដុតផ្ទះឆេះអស់២ខ្នង

ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលមានជំងឺ ប្រចាំកាយគឺ សរសៃប្រសាទផងនោះ គ្រាន់តែខឹងម្តាយស្តីបន្ទោសឲ្យ និងគម្រាមថាកាត់កាលចោលនោះ ខឹងចាក់សាំងដុតផ្ទះអស់២ខ្នង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កូនដែលមានសតិមិនប្រក្រដីនេះ បានដើរទៅ លួចគោ គេ១ក្បាល នៅភូមិផ្សេងបម្រុងយកទៅលក់ តែត្រូវម្ចាស់គេចាប់បាន ផ្តល់ដំណឹងមកម្តាយបានដឹងរឿង ម្តាយក៏ទៅលោះកូន យកមកផ្ទះវិញហើយបានស្តីបន្ទោសឲ្យ ព្រមទាំងបានិយាយថា និងកាត់កាលឯងចោលឈប់ឲ្យនៅផ្ទះជាមួយទៀត។លុះដល់ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ ឪពុកម្តាយបានចេញទៅផ្សារស្នឹងបាត់ ស្រាប់តែលោកកូន បានយកសាំងចាក់ ដុតផ្ទះឆេះខ្ទេចទាំង២ខ្នង ដោយគិតសម្ភារៈលក់ដូរក្នុងមានគ្រឿងចាប់ហួយ និងគ្រឿងសង្ហារឹមមួយចំនួនធំ បើគិតជាទឹកប្រាក់ មានទំហំជាង៦ម៉ឺនដុល្លារ។

ជនបង្កដែលដុតផ្ទះខ្លួននោះមានឈ្មោះង៉ែត ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ មានជំងឺសសៃប្រសាទ រស់នៅក្នុងភូមិ កណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង៕

CH-001409 CH-001410

Loading...

Leave a Reply

Your email address will not be published. Required fields are marked *