បុរសម្នាក់ខឹងសង្សារមានប្រុសថ្មីបានចាក់ជាច្រើនកាំបិតចំពីក្រោយ

ភ្នំពេញ ៖ បុរសម្នាក់បានទៅលេងសង្សារនៅផ្ទះហើយឈ្លោះ ប្រកែកគ្នាដោយខាងប្រុសខឹងនិងសង្សាររបស់ខ្លួនលួចមានប្រុសថ្មី ទើបធ្វើអោយខាងប្រុសបានយកកាំបិតចាក់តែម្ដងបណ្ដាលអោយត្រូវចំពីក្រោយជាច្រើនកាំបិតជាប់និងខ្នង ក្រោយមកក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ៧៧ផ្លូវលេខ១៣២Zភូមិ3សង្កាត់ទឹកល្អក់១ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបុរសខាងលើមានឈ្មោះ ឆាយ ណូរ៉ា ភេទប្រុសអាយុ៣០ឆ្នាំ មុខរបមិនពិតប្រាកដមានស្រុកកំណើតនៅខេត្តបាត់ដំបង។ ចំណែកនារីរងគ្រោះមានឈ្មោះ សុខ ឆវឡា ភេទស្រី អាយុ៣០ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបុរសខាងលើនេះទើបមកពីខេត្តបាត់ដំបងនៅវេលាម៉ោង០១រសៀលហើយបានចូលទិញកាំបិតមួយដើមនៅក្នុងផ្សារអារូណាតំលៃ២$លុះមកដល់ម៉ោងបួនជាងក៏ទៅដល់ផ្ទះសង្សារហើយដើរទៅក្នុងផ្ទះហើយដកកាំបិតដែលខ្លួនបានទិញមកនោះយកគំរាមសង្សារថាហេតុអ្វីបានជាមានប្រុសថ្មីក្បត់រូបខ្លួនអញ្ចឹងទើបមានការប្រតាយប្រតបគ្នាហើយខាងប្រុសបានដកកាំបិងចាក់ចំពីក្រោយ ហើយកាំបិតជាប់និងខ្លួនតែម្ដងហូរឈាមដូចទឹកហើយបានក្រុមគ្រួសារដឹកតាមកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗតែម្ដង។

បើតាមសំដីរបស់បុរស សង្ស័យខាងលើបានប្រាប់ឲ្យដឹងថាគឺខ្លួនបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយទើបអោយខ្លួនខឹងរហូតចាក់តែម្ដងទៅ។

បច្ចុប្បន្នបុរសដែលចាក់សង្សារខាងលើនេះត្រូវបានសម្ថតកិច្ចចាប់ខ្លួនបញ្ជូនទៅឃុំខ្លួនបណ្ដោះនៅអធិការដ្ឋាននគរបាលទួលគោកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

29-09-2015d59051 d59052 d59053

Loading...

Leave a Reply

Your email address will not be published. Required fields are marked *